• Mon. Mar 14th, 2022

ចង់វិនិយោគអចលនទ្រព្យមកដឹងក្បួន ៥យ៉ាងនេះ លោកឧកញ៉ា ផន វណ្ណិត បង្ហើបប្រាប់ដើម្បីជោគជ័យ

1.8K Shares

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា បាននឹងកំពុងរីកចំរើនយ៉ាងខ្លាំង ទាំងវិស័យដីធ្លី គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ពាណិជ្ជកម្ម និងគម្រោងអភិវឌ្ឍន៍ចម្រុះជាដើម។ ទឡ្ហីករណ៍នេះសរបញ្ជាក់ឲ្យឃើញថា ប្រជាជនកាន់តែច្រើនបានងើបចេញពីភាពក្រីក្រដោយសារកម្ពុជាបានក្លាយជាប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតមួយនៅក្នុងតំបន់អាស៊ី ហើយតម្រូវការអចលនទ្រព្យក៏កំពុងមានកំណើនផងដែរ។​

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ជាមួយនឹងកំណើនដ៏លឿននេះ មានមនុស្សជាច្រើនទទួលបានជោគជ័យបង្កើតទ្រព្យសម្បត្តិទ្វេដង ដោយបានចូលខ្លួនមកប្រឡូកនិងវិនិយោគលើវិស័យអចលនទ្រព្យនិយាយជារួម និយាយដោយឡែក អ្នកជំនាញអចលនទ្រព្យច្រើននាក់ហើយ ដែលទទួលបានគោរមងារជាឧកញ៉ា អ្នកឧកញ៉ា ពីព្រះមហាក្សត្រ ក្រោយបានឧបត្ថម្ភថវិកា និងទ្រព្យសម្បតិ្តមានតម្លៃលើស ៥០ម៉ឺនដុល្លារជូនដល់រាជរដ្ឋាភិបាលកម្ពុជា។

អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា និងជាអ្នកជំនាញអចលនទ្រព្យជោគជ័យម្នាក់ លោកឧកញ៉ា ផន វណ្ណិត បានបង្ហាញកត្តា ៥យ៉ាងបើចង់វិនិយោគអចលនទ្រព្យ ដើម្បីបង្កើនទ្រព្យសម្បត្តិស្តុកស្តុម្ភ៖

ទី ១ ចំណេះដឹង៖ ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យគឺពិតជាត្រូវការទាមទារឲ្យមានចំណេះដឹងដើម្បីថ្លឹងថ្លែងឲ្យបានគ្រប់ជ្រុងជ្រោយ។ ពិេសសសម្រាប់អ្នកវិនិយោគថ្មីថ្មោងពិតជាមិនអាចខ្វះបាន ក្នុងការសម្រេចចិត្តដោយគ្មានមូលដ្ឋានចំណេះដឹង។ ការណាយើងមានចំណេះដឹង មុននឹងវិនិយោគ គឺយើងពិនិត្យហើយបានសង្កេតគ្រប់ជ្រុងថាតើ ទំហំអចលនទ្រព្យបែបណា ទើបសាកសម ក្នុងការវិនិយោគ តើប្រភេទអចលនទ្រព្យបែបណាទើបទទួលបានជោគជ័យ។

ទី ២ ភូមិសាស្ត្រ៖ ទីតាំងអចលនទ្រព្យជាចំណុចសំខាន់ដែលត្រូវគិតដល់មុនគេក្នុងការវិនិយោគ ដើម្បីពិនិត្យមើលលើទីតាំងល្អ មានភាពងាយស្រួលធ្វើការវិនិយោគ។ ជាមួយគ្នានេះយើងក៏ត្រូវសំឡឹងមើលអំពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដែលប្រមូលផ្តុំគោលនយោបាយសំខាន់ៗរបស់រដ្ឋាភិបាល ក្នុងនោះរួមមានការអភិវឌ្ឍសេដ្ឋកិច្ច, ការអប់រំ, សុខាភិបាល, កសិកម្ម, ផែនការដីធ្លី និងបរិស្ថាន ព្រមទាំងវិស័យជាច្រើនទៀត។

ទី ៣ សេដ្ឋកិច្ច៖ ត្រូវសំឡឹងមើលសេដ្ឋកិច្ចពិភពលោកក៏ដូចជានៅក្នុងស្រុក ព្រោះទំនោរនៃទីផ្សារមានឥទ្ធិពលខ្លាំងលើការទិញលក់អចលនទ្រព្យ។ នៅពេលដែលយល់ច្បាស់ពីសេដ្ឋកិច្ច យើងនឹងមានចក្ខុវិស័យវែងឆ្ងាយផ្ដោតសំខាន់លើភាពល្អប្រសើរក្នុងការសម្រេចចិត្តវិនិយោគ ដោយភាពជឿជាក់។​

ទី ៤ ប្រជាសាស្ត្រ៖ ត្រូវគិតដល់តំបន់អភិវឌ្ឍន៍ស្ថិតនៅក្បែរទីតាំងអចលនទ្រព្យដែលត្រូវវិនិយោគ ដូចជា ទីប្រជុំជន រោងចក្រ មន្ទីពេទ្យនិងសាលារៀន ដែលមានឥទ្ធិពលចំពោះការវិនិយោគកំឡុងពេលបច្ចុប្បន្ន និងពេលអនាគតដែលឬទេ។

ទី៥ ព័ត៌មាន៖ ការក្តោបព័ត៌មានបានជុំអំពីស្ថានភាពភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម គឺជួយឲ្យយើងអាចវ៉ាយតម្លៃស្ថានការណ៍ជាមួយទិន្នន័យច្បាស់លាស់ នៅពេលចាប់ផ្តើមវិនិយោគ៕

1.8K Shares
Copy link
Powered by Social Snap