• Mon. Mar 14th, 2022

ក្រុមហ៊ុនសំណង់មួយ លាតត្រដាងគម្រោងអគារធំមហិមារតម្លៃវាល់លានដុល្លារលំដាប់ពិភពលោកដែលនឹងលេចរូបរាងលើទឹកដីជ្រោយចង្វារ

896 Shares

ក្រុមហ៊ុនទទួលម៉ៅការសាងសង់សំណង់ លាង ហុង Leang houng Constrution បានបង្ហាញលើទំព័រហ្វេសប៊ុករបស់ខ្លួនអំពីគំរោងអាគារពហុបំណង បំពាក់ LED ធំជាងគេលើលោកនឹងផុសឡើងនៅទឹកដីជ្រោយចង្វារ ខណៈដែលវានិងក្លាយជានិមិត្តរូបថ្មីនៃក្រុងភ្នំពេញនាសម័យបច្ចេកវិទ្យា។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!

រូបភាពគម្រោងអគារដ៏ប្រណិតនេះ ក៏បានបង្ហាញទស្សនីយភាពឌីហ្សាញ Mascot និង ឡូហ្គោ ផ្លូវការនៃការស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ យ៉ាងទាក់ទាញបំផុត។ នៅប៉ុន្មានចុងក្រោយរូបភាពពីរសន្លឹកនេះត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមចែករំលែកតៗគ្នាយ៉ាងព្រោងព្រាត។

ប្រសិនបើគម្រោងដ៏មហិមារនេះកើតឡើងមែន ពិតជារំភើបណាស់ ព្រោះឃើញទង់ជាតិខ្មែរលាតសន្ធឹងជាប់នឹងអគារធំបែបនេះ។

ជាមួយគ្នានេះដែល ទំព័រហ្វេសបុក ASEAN Urbanist ក៏បានចែករំលែករូបភាព និងសារអបអរដល់គំនិតនៃអគារដំណើរការអំពូល LED ធំជាងគេបំផុតក្នុងពិភពលោកដើម្បីស្វាគមន៏ Seagames ដែលនឹងប្រារព្ធឡើងនៅឆ្នាំ ២០២៣ នៅប្រទេសកម្ពុជាផងដែរ៕

896 Shares
Copy link
Powered by Social Snap