• Mon. Mar 14th, 2022

ឧកញ៉ា ម៉េន កានី ធ្វើរឿងកត្តញូដ៏ប្រពៃមួយនេះឱ្យអ្នកមានគុណរំភើបស្ទើរស្រក់ទឹកភ្នែក

636 Shares

ខ្មែរយើងតែងមានជំនឿយ៉ាងមុតមាំថា ការដឹងគុណ ទំនុកបម្រុង ជួយចិញ្ចឹមបីបាច់ថែរក្សាអ្នកមានគុណ ដែលជាព្រះរស់ គឺជាមង្គលដ៏ថ្លៃថ្លា បុត្រធីតាទាំងឡាយណា ប្រតិបត្តិបាននោះនឹងទទួលបាននូវបុណ្យកុសល ធ្វើដំណើរទៅណាមកណាបានសេចក្ដីសុខ ហើយបើជាអ្នកជំនួញ នឹងទទួលបានសិរីសួស្ដី ជោគជ័យជាប្រាកដ។ ឈរលើជំនឿធ្វើបុណ្យជាមួយអ្នកមានគុណយ៉ាងមុតមាំ ដូចដ្នេះហើយ ទើបថ្ងៃនេះ ឧកញ៉ា ម៉េន កានី អគ្គនាយកក្រុមហ៊ុន ជី-អិម ត្រេឌីង ឯ.ក (GM Trading Co. Ltd) ប្រកាសជូនកាដូរផ្ទះវីឡាដ៏ស្កឹមស្កៃយ៉ាងស្រស់ស្អាតជូនលោកឱពុក និងអ្នកម្ដាយ។

លោក ឧកញ៉ា បានបង្ហោះសាររៀបរាប់ពីអារម្មណ៍យ៉ាងដូច្នេះថា៖ «អគុណលោកឪពុក និងអ្នកម្តាយដែលបង្កើតកូនមក កូនៗមានកាដូរផ្ទះថ្មីមួយនេះសម្រាប់លោកទាំងពីរ ដើម្បីគង់ជាម្លប់ដល់កូនៗ និងចៅៗជារៀងរហូត»។ ឧកញ៉ា ម៉េន កានី មិនបានបញ្ជាក់លម្អិតថា កាដូរដ៏មានតម្លៃរបស់បងប្អូនលោក ជូនលោកឪពុក និងអ្នកម្តាយ ក្នុងឱកាសពិសេសអ្វីមួយទេ គ្រាន់តែបង្ហើបថា ជាកាដូររបស់កូនៗប៉ុណ្ណោះ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម និងភាពជោគជ័យ!

កត្តញូតាធម៌ របស់លោក ឧកញ៉ា ចិត្តធម៌ ម៉េន កានី និងលោកជំទាវ ព្រមទាំងបងប្អូនបង្កើតរបស់ លោក ឧកញ៉ា ធ្វើឱ្យអ្នកមានគុណខ្លួន រំភើងស្ទើរតែទប់ទឹកភ្នែកមិនបាន។ សកម្មភាពនៃការសម្ដែងនូវការដឹងគុណចំពោះមាតាបិតា ការចិញ្ចឹមបីបាច់ថែរក្សា និងការសាងសង់លំនៅដ្ឋានយ៉ាងសមរម្យជូនពួកគាត់ បានក្លាយជាគំរូល្អក្នុងសង្គម និងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកលេងបណ្ដាញសង្គមផងដែរ។

លោក ឧកញ៉ា ម៉េន កានី គឺជាអគ្គនាយកក្រុមហ៊ុន GM Trading Co. Ltd ដែលផ្ដោតលើអចលនទ្រព្យ និងគម្រោងលក់បុរី GM។ កន្លងមក លោក និងក្រុមគ្រួសារ រួមទាំងសប្បុរសជននានា តែងតែចំណាយពេលវេលា និងធនធាន ចុះជួយគាំទ្រសកម្មភាពសង្គមផ្សេងៗជាមួយអាជ្ញាធរ ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និងចែកអំណោយជាបន្តបន្ទាប់ដល់ពលរដ្ឋខ្វះខាត និងរងគ្រោះដោយទឹកជំនន់ជាដើម។

អានអត្ថបទ៖ ម្ចាស់បុរី GM ឧកញ៉ា ម៉េន កានី នាំយកអំណោយទៅប្រគល់ជូនរដ្ឋបាលស្រុកស្រែអំបិល ខេត្តកោះកុង

636 Shares
Copy link
Powered by Social Snap