• Wed. Mar 16th, 2022

នៅស្រុកខ្មែរ ក្រុមហ៊ុនដឹកជញ្ជូន​ក្នុងស្រុក​Nham24​អាច​ទប់ Foodpanda ជាប់

662 Shares

នៅស្រុក​ខ្មែរ ក្រុមហ៊ុន​ដឹកជញ្ជូន​ក្នុងស្រុក Nham24 អាចទប់ Foodpanda ជាប់ ខណៈ​ប្រទេស​នៅ​តំបន់អាស៊ាន​ត្រូវបាន​Foodpanda ផ្តួលក្រុមហ៊ុន​ដឹក​ជញ្ជួន​នៅក្នុងស្រុក​សឹង​ទាំងអស់។ ចំណែក​ស្រុកយើង Nham24 មិនត្រឹមទប់ជាប់ទេ ហេីយថែមទាំង​យក​ចំណែក​ទីផ្សារ​បាន​ច្រេីន​ទៀត​ផង។

ក្រុមហ៊ុន Nham24 ត្រូវ​បាន​បង្កើតឡើង​ក្នុងឆ្នាំ ២០១៦ និង​បានរីកលូតលាស់​ក្លាយទៅ​ជាក្រុមហ៊ុន​ផ្ដល់​សេវាដឹក​ជញ្ជូន​ម្ហូបអាហារធំ​ជាង​គេ និងលូតលាស់លឿន​ជាងគេមួយ​ក្នុងប្រទេស​កម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុន Nham24 ប្រតិបត្តិការ​ក្នុងរាជធានីភ្នំពេញ និង​ខេត្តសៀមរាប ដោយ​សហការជាមួយ​ភោជនីយដ្ឋាន​ជាង ៥៥០ កន្លែង​ក្នុង​ប្រទេសកម្ពុជា។

តាមប្រវត្តខ្លះៗ ពីមុនក្រុមហ៊ុន Nham24 ជាក្រុមហ៊ុន​តូចខ្លាំង​មែនទែន ជួប​ឧបសគ្គ​ច្រេីន​ដែល​ហាង​អាហារល្បីៗមួយចំនួន​គេ​មិនឱ្យដឹកទេ តែឥឡូវក្រុមហ៊ុន​ក្នុងស្រុក​មួយនេះ​ក្លាយជា​ក្រុមហ៊ុន​ដឹកជញ្ជួន​ដែល​អាចប្រកួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ដឹក​ជញ្ជួន​​​អន្តរជាតិធំៗ​នៅក្នុងស្រុកខ្មែរបាន ។

កាលពី​ឆ្នាំ​២០១៨ មូលនិធិសម្រាប់អាជីវកម្មបែបឌីជីថល (SADIF) របស់ក្រុមហ៊ុន Smart Axiata ក៏​បានទិញហ៊ុនភាគតិចរបស់ ក្រុមហ៊ុន Nham24 ដែល​បានក្លាយជាក្រុមហ៊ុនទីបី ដែលទទួលទុនវិនិយោគពីមូលនិធិ SADIF ជាគម្រោងប្រមូលផ្ដុំទៅដោយអាជីវកម្មឌីជីថលក្នុងស្រុក និងមានសក្តានុពល។

ការបោះទុនពីមូលនិធិ SADIF ទៅក្នុងក្រុមហ៊ុន Nham24 នេះត្រូវបានរំពឹងថា នឹងជួយដល់ការពង្រីកវិសាលភាពដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន តាមរយៈការបង្កើនដៃគូ និងការអភិវឌ្ឍកម្មវិធីផ្ទៃក្នុងរបស់ក្រុមហ៊ុន។

ក្រៅពីសេវាដឹកជញ្ជូនម្ហូបអាហារ ដែលអាចបញ្ជាទិញតាមទូរស័ព្ទចល័ត ឬនៅលើគេហទំព័រប្រកបដោយភាពច្នៃប្រឌិត ក្រុមហ៊ុន Nham24 ក៏បានដាក់ឲ្យដំណើការកម្មវិធី Nham24 Fresh ដែលអនុញ្ញាតឲ្យអតិថិជន បញ្ជាទិញគ្រឿងទេសគ្រប់មុខ និងដឹកជញ្ជូនដល់កន្លែងក្នុងរយៈពេលត្រឹមតែ២មោ៉ងប៉ុណ្ណោះ។

ក្រុមហ៊ុន Nham24 មានគម្រោងពង្រើកខ្លួននៅតាមបណ្ដាខេត្តធំៗផ្សេងទៀត ខណៈ​អាជីវកម្មដឹក​ជញ្ជូន​ម្ហូបអាហារ​ក្លាយជា​ទីផ្សារ​ត្រូវប៉ាន់ ដែលមាន​តម្រូវការ​ខ្ពស់ពី​អតិថិជន៕

662 Shares
Copy link
Powered by Social Snap