• Mon. Mar 14th, 2022

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ប្រទានគោរមងារជាទីប្រឹក្សាផ្ទាល់ជូនអ្នកជំនួញអចលនទ្រព្យឧកញ៉ា សឿ សុវណ្ណ

1.6K Shares

សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ និងជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ប្រទានគោរមងារជាទីប្រឹក្សារបស់ទ្រង់ ជូនលោកឧកញ៉ា សឿ សុវណ្ណ ដែលមាននាមបញ្ញត្តិជា សុវណ្ណធម្មសួគ៌ាមហាឧបាសកពុទ្ធសាសនូបត្ថម្ភន៍ ក្នុងការចូលរួមផ្សព្វផ្សាយទ្រឹស្តីរបស់ព្រះសម្មាសម្ពុទ្ធដែលជាឃ្លាំងឱសថសម្រាប់ព្យាបាលមនុស្សក្រោយឲ្យដើរលើផ្លូវល្អ ស្របតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួងធម្មការ និងសាសនា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។  

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជពិធីប្រគល់ធ្វើឡើងក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ជូនលោកឧកញ៉ា ឯកឧត្តម និងសប្បុរសជនឆ្នើមចំនួន ៦រូប ដើម្បីបញ្ជាក់សិក្ខីភាពនៃការជួយជ្រោមជ្រែងផ្នែកបញ្ញាស្មារតី និងកម្លាំងសទ្ធាក្នុងការបន្តព្រះពុទ្ធសាសនាឲ្យបានគ្រប់ ៥០០០វស្សា។

ក្នុងពិធីប្រគល់និងទទួលនេះក៏មានការនិមន្តយាង និងអញ្ជើញចូលរួមពីសម្តេច ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ និងមន្រ្តីរាជការ ក្រសួងពាក់ព័ន្ធ ក្នុងវត្តបទុមធម្មយុត្តនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ។

ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យ​ ឃុន សឿ​ រៀលធី និង ឃុន សឿ​ គ្រុប ខូអិលធីឌី លោកឧកញ៉ា សឿ សុវណ្ណ បានឲ្យដឹងថា៖ “ថ្ងៃនេះខ្ញុំបាទមានមោទនភាព និងសេចក្តីរីករាយយ៉ាងក្រៃលែងដែលត្រូវបានសម្តេចជាអម្ចាស់ ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ_គ្រី សម្តេចព្រះមហាសង្ឃរាជ ព្រះប្រធានគណ:សង្ឃនាយក នៃគណ:ធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ត្រាស់សម្រេចខ្ញុំបាទ ឱ្យឡើងស័ក្តិជាទីប្រឹក្សាផ្ទាល់ ដែលមានបញ្ញត្តិគោរម្យ៍ងារជា “សុវណ្ណធម្មសួគ៌ាមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍” ដើម្បីក្លាយជាពុទ្ធសាសនូបត្ថម្ភន៍ដ៏ឆ្នើមក្នុងព្រះពុទ្ធសាសនា និងជាទីប្រឹក្សាសម្តេចព្រះសាកលវិទ្យាធិការ ក្នុងការចូលរួមកសាងធនធានបញ្ញវ័ន្តខ្មែរ ជាមួយនឹងការលើកទឹកចិត្តជួយឧបត្ថម្ភគាំទ្រផ្នែកបញ្ញាស្មារតីទៅលើវិស័យពុទ្ធចក្រនៅប្រទេសកម្ពុជាយើង”។

គួររម្លឹកជូនថា ឯកឧត្តម លោកឧកញ៉ា សប្បុរសជនដែលទទួលងារជាទីប្រឹក្សាទាំង ៦រូបនេះ​គឺជាទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ និងជាទីប្រឹក្សាផ្ទាល់សម្តេចព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលផ្តោតទៅការអប់រំលើវិស័យព្រះពុទ្ធសាសនា សម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងសីលធម៌សង្គម ខណៈនៅប្រទេសកម្ពុជាមានព្រះសង្ឃ និងនិស្សិត រាប់ម៉ឺនអង្គនាក់ កំពុងសិក្សាព្រមទាំងបញ្ចប់ការសិក្សានាពេលកន្លងទៅ៕

1.6K Shares
Copy link
Powered by Social Snap