• Mon. Mar 14th, 2022

ភាពជោគជ័យដ៏សំបើម និងធំមហិមារពេលបច្ចុប្បន្ននេះគឺ “វីតាល់” ប្រកាន់យកនូវគោលការណ៍ ៥ ជាតម្លៃស្នូល

400 Shares

មានប្រិយមិត្តជាច្រើនស្គាល់ច្បាស់ពីទឹកបរិសុទ្ធ វីតាល់ ដែលជាម៉ាកល្បីឈ្មោះមួយក្នុងចំណោមក្រុមហ៊ុនផលិតទឹកបរិសុទ្ធឈានមុខគេនៅស្រុកខ្មែរ ជាមួយនឹងគុណភាពខ្ពស់ តម្លៃសមរម្យ ព្រមទាំងបានជួយឧបត្តម្ភជួយដល់សង្គមជាច្រើនតាមរយៈគំនិត​ផ្តូ​ច​ផ្តើម​នៅ​កម្មវិធី​សប្បុរស​ធម៌​ “​មូលនិធិ​២​៥​៛” ​។​ ​មានន័យ​ថា រាល់​ការ​ពិសា​ទឹក​វី​តា​ល់​១​ដប​របស់​លោកអ្នក​ ​គឺ​បាន​បរិច្ចាគ​ប្រាក់​ចំនួន​២​៥​៛ ​ជូន​មូលនិធិ​នេះ​។​

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនផលិតទឹកបរិសុទ្ធ វីតាល់ គ្រប់គ្រងដោយផ្ទាល់ពីកូនស្រី​បង្កើត​របស់​អ្នកស្រី ជឹង សុភាព ហៅ «យាយ​ភូ» គឺអ្នកឧកញ៉ា ជឹង សុគន្ធាវី ដែល​ជា​អគ្គនាយិកា​ ហើយ​ក៏​ជា​អគ្គនាយិកា​ក្រុមហ៊ុន​ផលិត មី​ជាតិ ដែលត្រូវ​បាន​ផ្តល់​គោរមងារ​ជា «អ្នក​ឧកញ៉ា» នៅដើមខែមករា ឆ្នាំ២០២១នេះ។

ឈរជើងក្នុងទីផ្សារកម្ពុជាជាងមួយទស្សវត្សរ៍ វីតាល បានសាងភាពល្បីល្បាញ និងបង្កើត​នូវ​ស្តង់​ដារ​មួយ​ដែល​មានការ​ទទួលស្គាល់​ពី​សហគមន៍​ជាតិ​ ​និង​អន្តរជាតិ​។​ ​រហូតមកដល់​សព្វថ្ងៃនេះ​ ​វី​តា​ល់​នៅតែ​ជា​ផលិតផល​នាំមុខ​គេ​នៅ​លើ​ទី​ផ្សារ​ ​ដែល​ផ្តល់​ជូន​ទឹក​ពិសា​ដល់​ប្រជាជន​រាប់​លាន​នាក់​ជា​រៀងរាល់ថ្ងៃ​។​

ភាពជោគជ័យដ៏សំបើម និងធំមហិមារនៅពេលបច្ចុប្បន្ននេះគឺដោយសារ “វីតាល់” ប្រកាន់យកនូវគោលការណ៍ចំនួន ៥ ដែលជាគុណតម្លៃស្នូលដើម្បីប្រកួតប្រជែងក្នុងទីផ្សារ៖

១.គុណភាព
វីតាល់ បានប្តេជ្ញាចិត្តថា គ្រប់យ៉ាងដែលយើងធ្វើ គឺផ្តោតទៅលើគុណភាពជាចំបង យើង​ជឿជាក់​ថា​បុគ្គលិក​ទាំងអស់​នៅ​ក្នុង​អង្គភាព​មួយ​ ​មាន​តួនាទី​សំខាន់​ក្នុង​ការធានា​ឲ្យបាន​នូវ​គុណភាព​នៃ​ផលិតផល​ ​និង​សេវាកម្ម​របស់​អង្គភាព​នោះ។ ​ដូច្នេះ​ ​យើង​ត្រូវ​យកចិត្តទុកដាក់​ទៅលើ​រាល់​កិច្ចការ​របស់យើង​ ​ហើយ​អ្វី​ដែល​យើង​ធ្វើ​ ​គឺ​យើង​ប្តេជ្ញា​ថា​នឹង​ធ្វើឲ្យ​មានគុណ​ភាព​ល្អ​បំផុត​តាមដែល​អាច​ធ្វើ​ទៅ​បាន។

២.លទ្ធផលជាចំបង

ការងារ​គ្រប់យ៉ាង​ ​គឺ​យើង​ធ្វើ​ដោយមាន​គោលដៅ​ច្បាស់លាស់​ ​យើង​ក្លៀវក្លា​ ​ហើយ​គ្រប់ពេល​ចង់​សម្រេច​ឲ្យបាន​នូវ​គោលដៅ​របស់យើង​។​ វីតាល់ បញ្ជាក់ថា ​យើង​លើកទឹកចិត្ត​ ​ឲ្យ​មានការ​ច្នៃប្រឌិត​ខ្ពស់​ ​បង្កើត​យុទ្ធសាស្ត្រ​ ​និង​យន្ត​ការ​ប្លែកៗ​ដើម្បី​សម្រេច​គោលដៅ​របស់យើង​ដោយ​ប្រើប្រាស់​ពេលវេលា​ ​និង​ធនធាន​យ៉ាង​មានប្រសិទ្ធិភាព។

៣.សុចរិតភាព

យើង​ធ្វើការងារ​ដែល​ត្រឹមត្រូវ​ ​សុចរិត​ ​និង​ដោយ​ការគោរព​គ្នា​ទៅវិញទៅមក​ ហើយ​និយាយ​ ​និង​ធ្វើការ​តាម​អ្វី​ដែល​យើង​ជឿជាក់។ ​យើង​មាន​ភាព​ស្មោះត្រង់​ ​គោរព​អ្នកដទៃ​ ​ហើយ​យើង​មាន​ឥរិយា​បទ​ប្រកប​ទៅ​ដោយ​ក្រម​សីលធម៌​ខ្ពស់។

៤.ទំនាក់ទំនង

យើង​បើកទូលាយ​ក្នុង​ការ​ទំនាក់ទំនង​ប្រកបដោយ​ភាព​ច្បាស់លាស់​ ​និង​សុភវិនិច្ឆ័យ​។ វីតាល់ ​ជឿជាក់​លើ​ការចរចា​រ​ ​ជជែកវែក​ញែក​ ​ជាជាង​កា​រដាក់​គំនាប​ ​ហើយ​​ផ្តោត​សំខាន់​លើ​ភាព​ច្បាស់លាស់​ ​និង​គោលបំណង​ជាក់លាក់​នៅ​ក្នុង​ពេល​ទំនាក់ទំនង​គ្នា។ ​យើង​គោរព​សិទ្ធិ​ ​និង​លើកទឹកចិត្ត​ដល់​គ្រប់​បុគ្គលិក​ ​និង​អតិថិជន​ក្នុង​ការ​បញ្ចេញមតិ​ ​និង​ចែករំលែក​ទ​ស្សនៈ​របស់​ពួកគេ​ដោយ​គ្មាន​ដែន​កំណត់។

៥.ភាពជាសហគ្រិន
វីតាល់ បានអះអាងថា ខ្លួនមានភាពម្ចាស់ការ និង​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​ជាលំដាប់។ យើង​មាន​ភាពជា​ម្ចាស់​លើ​អ្វី​ដែល​យើង​ធ្វើ​ ​និង​ទទួលខុសត្រូវ​លើ​លទ្ធផល​របស់​វា។ ​ស្មារតី​សហគ្រិន​ភាព​បំ​ផុសគំនិត​យើង​ឲ្យ​ចេះ​ស្វែងរក​ដំណោះស្រាយ​ល្អ​ប្រសើរ​ជាង​មុន​ជានិច្ច។ ​យើង​ទាមទារ​ឲ្យ​មាន​ការរៀនសូត្រ​បន្ថែម​ដោយ​ឥតឈប់ឈរ៕
400 Shares
Copy link
Powered by Social Snap