• Sat. Mar 19th, 2022

ឧកញ៉ា ហ៊ួត ជា ប្រកាសបង្ហាត់ជំនាញលក់ Free ដល់កូនសិស្សជំនិត បង្រៀនទ្រឹស្ដីភ្លាមហាត់ការនៅក្រុមហ៊ុនផ្ទាល់តែម្ដង

806 Shares

មិនមែនជាការបង្រៀនវគ្គជោគជ័យ វគ្គក្លាយជាសហគ្រិនភាពឆ្នើមភ្លាមៗអីនោះទេ តែលោក ឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់គ្រឿងសំណង់គ្រប់ប្រភេទ ថ្មីៗនេះបានប្រកាសស្វាគមន៍ កូនសិស្សមកពីគ្រប់ទិសទី រៀនសូត្រជំនាញលក់ដោយមិនគិតប្រាក់។ ជំនាញដែល ឧកញ៉ា ហ៊ួត ជានឹងបណ្ដុះបណ្ដាលដល់កូនសិស្ស គឺជំនាញផ្នែកលក់សម្ភារៈសំណង់ លក់អចលនទ្រព្យ (លក់បុរី) លក់ឧបករណ៍ហាត់ប្រាណ និងធ្វើការងារនៅហាងបញ្ចាំជាដើម។

ចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម្ចាស់គម្រោងលំនៅឋាន ហ៊ួត ជា ម៉ាកិត្យា រូបនេះ បានបញ្ជាក់ពីលក្ខខណ្ឌនៃការជ្រើសរើសកូនសិស្សដូចខាងក្រោម៖

1/ មានរូបសម្បត្តិសមរម្យ កាយសម្បទារមាំមួន( ផ្នែកលក់)

2/ក្លាហាន និង មានឆន្ទៈមុះមុត

3/ ទ្រាំនឿយ មិនទ្រាំក្រ

4/ ការសិក្សារចាប់ពីថ្នាក់ទី 12 ឡើង

5/ មានប្រវត្តិរូបល្អ បញ្ជាក់ពី ឃុំ ឬសង្កាត់(លិខិតបញ្ជាក់អាកប្បកិរិយា)

6/មានក្តីស្រមៃនិងគោលដៅធំ

7/ ប្រើFacebook ឬSocial Media ( ឈ្មោះពិត )

8/ អាយុចាប់ពី 25-35 ឆ្នាំ នៅលីវ

វគ្គបណ្តុះបណ្តាលសិក្ខាកាមផ្នែកលក់ខាងលើទាំងអស់នេះ នឹងធ្វើឡើងនៅទីស្នាក់ការក្រុមហ៊ុន ហ៊ួត ជា ផ្ទាល់តែម្ដង។ អត្ថប្រយោជន៍ដែលសិក្ខាកាមរៀនសូត្រវគ្គទ្រឹស្ដីជំនាញលក់ ហើយបានអនុវត្តន៍ទ្រឹស្ដីផ្ទាល់ នឹងទទួលបានដូចជា៖

– ចេះជំនាញលក់ និងការងារទូទៅ

– មានចំណូល ពីប្រាក់លើកទឹកចិត្ត និងរបស់អនុស្សារីយ៍ផ្សេងៗ

– យល់ពីគន្លឹះនៃការសម្រួចគោលដៅជីវិត

– បណ្តុះបណ្តាលផ្ទាល់ពីប្រធាន និងអគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ផ្ទាល់

សូមបញ្ជាក់ថា ក្រុមហ៊ុនមានកន្លែងហាត់ការផ្ទាល់ៗនៅការិយាល័យធ្វើការ បន្ទប់ស្ទូដយោថតផ្ទាល់ខ្លួន សម្រាប់កូនសិស្សរៀនសូត្រ និងអនុវត្តន៍ផ្ទាល់ៗ។ ប្រញាប់ឡើង! ឱកាសរៀនសូត្រដោយផ្ទាល់ពីម្ចាស់អាជីវកម្ម ដែលកំពុងកាន់កាប់មុខជំនួញជាច្រើនក្នុងដៃ និងមានបទពិសោធន៍ក្នុងពិភពជំនួញជាច្រើនឆ្នាំ។ ចំនួនសិក្ខាកាមជ្រើសរើសចូលរួមដោយមិនគិតថ្លៃនេះ មានកំណត់! សម្រាប់ការបរិច្ឆេទឈប់ទទួលពាក្យ នឹងត្រូវបិទបញ្ចប់ត្រឹម ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១  

សម្រាប់បងប្អូន ដែលមានចំណាប់អារម្មណ៍អាចទំនាក់ទំនងតាមតេឡេក្រាមលេខ 069 778 488/ 097 330 3333 ឬផ្ញើសារចូលទៅកាន់ផេក ឧកញ៉ា ហ៊ួត ជា ផ្ទាល់ក៏បាន៕  

806 Shares
Copy link
Powered by Social Snap