• Fri. Mar 25th, 2022

ឧកញ៉ា តឹក ង៉ូយ ជីវិត​ជោគជ័យ​ មិន​មែន​ទាម​ទារ​ត្រឹម​ចំណេះ​ដឹង ការ​តស៊ូ ​អត់ធ្មត់​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ចេះ​ឆក់​យក​ឱកាស​ប្រកប​ដោយ​ភាព​ឆ្លាតវៃ

102 Shares

ចំណង​ជើង​ខាង​លើ គឺ​ជា​ខ្លឹមសារ នៃ សៀវភៅ​១ក្បាល់ របស់ ឧកញ៉ា តឹក ង៉ូយ ដែល​ជា អាណិកជន​ខ្មែរ​ជោគជ័យ​​មួយ​រូប ​ដែល​បាន​ចង​ក្រង​សៀវភៅ​ស្តីអំពីខ្សែរជីវិតពិតរបស់​លោក មានចំណងជើងថា “ស្តេចនំដូណាត់” ។ សៀវភៅ​នេះ ​​នឹង​ចេញ​លក់​ក្នុង​ពេលឆាប់ៗខាងមុននេះ។

តាម​ការ​បង្ហាញ​ខ្លះៗ លើ​Facebook ផឹក លោក ឧកញ៉ា ខ្លឹមសារ​នៅ​ក្នុង​សៀវភៅ​មួយ​ក្បាល​នេះ​គឺបាន​បើកបង្ហាញ អំពីជីវិតតស៊ូ​ជាមួយម្តាយជាជនជាតិចិនដែរលះបង់គ្រប់បែបយ៉ាងដើម្បីកូន មាន​ជីវិត​ស្នេហា ជីវិតស្តុកស្តុំ ជីវិតល្បែងស៊ីសង ជីវិតវេទនាតោកយ៉ាក​ និងការចាប់​ផ្តើមជីវិត​ឡើងវិញ​ជាថ្មី គឺ​មានន័យថា មានទាំងជោគជ័យ នឹងបរាជ័យ​របស់​លោក ដែល​បាន​ឆ្លងកាត់អស់រយ:ពេល​77ឆ្នាំ​នេះ​។ គោលបំណង​ដែល លោក ចងក្រងសៀវភៅនេះឡើង គឺចង់បន្សល់​ទុកនៅ​រាល់​បទពិសោធ​ទាំង​ល្អ ​និងមិនល្អ ដើម្បីជាមេរៀនជីវិតដល់មនុស្សជំនាន់ក្រោយ។ ខ្សែ​ជីវិត​របស់​លោក ត្រូវ​បាន​​ផលិតកម្ម​​ល្បី​មួយ​របស់ ហូលីហ្វូត បាន​ថត​ជា​ខ្សែភាពយន្ត ដែល​ទើប​និង​ថត​ចប់​កាល​ពី​ពេល​ថ្មីៗ​នេះ​ផង​ដែរ។

ខាង​ក្រោមនេះជាអត្ថន័យសង្ខេបនៃសៀវភៅ ដំណើររឿងស្តីពីជីវិតរបស់លោក តឹក​ ​ង៉ូយ បាន​បង្ហាញ​ពី​ភាព​រស់រវើក នឹងផ្តោតសំខាន់លើបទពិសោធជីវិតពិត ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ ទាក់ទងទៅហ្នឹងទស្សនវិស័យយ៉ាងសំបូរបែប រួមជាមួយការចាប់យក​ឱកាសដែលកើតមាន​ឡើងជា​ហូរហែរ ក្នុងជីវិតរបស់លោក។ លោកតឹក ង៉ូយ​ បានចាប់ផ្តើមពីជនភាសខ្លួន ដ៏កម្រម្នាក់ ក្រោយ​មក​លោក​ក៏បានក្លាយជាអ្នកមានសម្បត្តិយ៉ាងស្តុកស្តុំ។ លោកបានអំពាវនាវដល់ជនភាសខ្លួនខ្មែរ រាប់​រយ​ពាន់នាក់​ដែររស់​នៅសហរដ្ឋអាមេរិកអោយមកប្រកបរបបលក់នំដូណាត់ រហូតបានក្លាយ​អ្នកមានលុយរាប់លានដុល្លា ដូចរូបលោកផងដែរ។


ដោយហេតុថាលោកជាអ្នកមានគំនិតមិនចង្អៀតចង្អល់និងមានសេចក្តីស្រលាញ់ក្នុងការជួយដល់សហគមន៍ខ្មែរ ដែរជាការចូលរួម​វិភាគទានដ៏ខ្លាំងខ្លាលើផ្នែកសេដ្ឋកិច្ចសង្គម នៅ​សហរដ្ឋអាមេរិក​នោះ លោកក៏បានទទួលពានរង្វន់ នឹង​បណ្ឌ័សសើរដោយផ្ទាល់ពីប្រធានាធិបតី George H.Bush នៅឆ្នាំ​1991​ ហើយថែមទាំងត្រូវបានគេប្រសិទ្ឋនាមថាជា “ស្តេចនំដូណាត់”​ប្រចាំសហរដ្ឋអាមេរិចទៀតផង ជាលទ្ឋផលចេញពីស្នាដៃ និងការខិតខំរបស់លោក សព្វថ្ងៃនេះនៅរដ្ឋ កាលីហ្វញ៉ា (california) មាន​ហាង​នំដូណាត់ជាង​ 5000ហាង ដែរក្នុងនោះ​ហាងដែរត្រូវបានកាន់កាប់ដោយជនជាតិ​ខ្មែរអាមេរិកាំង មានរហូតទៅដល់90% ដែរចំនួននេះគឺស្មើរហ្នឹង 4500ហាង ហើយបើបូករួមទាំងរដ្ឋផ្សេងៗទៀតនោះ ហាងដែរជនជាតិខ្មែរកាន់កាប់មានចំនួនរាប់ពាន់ រាប់មឺុនហាងឯណោះ។

នេះគឺពិតជាមានមោទនភាពដ៏អស្ចារ្យ ហើយក៏ជាព្រឹត្តិការណ៍មួយដែរមិនធ្លាប់​មានពីមុនមកក្នុង​ប្រវត្តិ​សាស្រ្តស​ហរដ្ឋអាមេរិក​ដែរមានប្រជនរហូតដល់ទៅ350លាននាក់​ ប៉ុន្តែងារជា​ ស្តេចនំដូណាត់​ ដែរសហរដ្ឋអាមេរិចទទួលស្គាល់គឺមានតែ​ លោក​ តឹក​ ង៉ូយ​ តែ​ម្នាក់ប៉ុណ្ណោះ៕

លោក អ្នក​ដែល​ចង់​ទិញ​សៀវភៅ​​នេះ អាច​ទំនាក់​ទំនង​កក់​សៀវភៅ​តាម​រយៈ​លេខ
012 641 876/ 016 641 876

102 Shares
Copy link
Powered by Social Snap