• Fri. Mar 18th, 2022

លាតត្រដាងទ្រព្យសម្បត្តិកំពូលអ្នកមានផុតលេខទាំង ១០រូប របស់ចិនក្នុងឆ្នាំ២០២១

870 Shares

ក្នុងឆ្នាំ២០២១នេះ ប្រទេសចិននៅតែជាប់ឈ្មោះជាប្រទេសមហាអំណាចដែលមានឈ្មោះបញ្ជីកំពូលអ្នកមានលំដាប់កំពូលរបស់ពិពភលោក។ សព្វថ្ងៃនេះប្រទេសចិនមានមហាសេដ្ឋីសរុបចំនួន ៦២៦នាក់ កើនឡើង ២៣៨នាក់ថែមទៀត បើធៀបទៅនឹងឆ្នាំ២០២០ កន្លងទៅ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

បើប្រៀបទ្រព្យសម្បត្តិសរុបនៅក្នុងបញ្ជីកំពូលអ្នកមានពិភពលោក ទ្រព្យមហាសេដ្ឋីចិនមានចំណែកប្រហែល១ភាគ៥។ ក្នុងចំណោមលំដាប់ថ្នាក់កំពូលអ្នកមានចិនឆ្នាំនេះ មហាសេដ្ឋីលក់ទឹកសុទ្ធ Zhong Shanshan មានទ្រព្យច្រើនជាងគេគឺស្មើនឹង៦៨,៩ពាន់លានដុល្លារ។

ខាងក្រោមនេះជាបញ្ជីឈ្មោះ និងទ្រព្យសម្បត្តិដ៏មហាសាលរបស់កំពូលអ្នកមានទាំង១០របស់ប្រទេសចិនក្នុងឆ្នាំ២០២១៖

១/ លោក Zhong Shanshan

មានទ្រព្យសរុប៦៨,៩ពាន់លានដុល្លារ បានមកពីមុខជំនួញលក់ទឹកសុទ្ធ និងភេសជ្ជៈ

២/ លោក Ma Huateng

មានទ្រព្យសរុប ៦៥,៨ពាន់លានដុល្លារ បានមកពីមុខជំនួញបង្កើតបណ្តាញផ្សព្វផ្សាយលើអ៊ីនថឺណិត

៣/ លោក Colin Zheng Huang

មានទ្រព្យសរុប ៥៥,៣ពាន់លានដុល្លារ បានមកពីពាណិជ្ជកម្ម E-Commerce

៤/ លោក Jack Ma

មានទ្រព្យសរុប ៤៨,៤ពាន់លានដុល្លារ បានពីពាណិជ្ជកម្ម​ E-Commerce

៥/ លោក Wang Wei 

មានទ្រព្យ៣៩ពាន់លានដុល្លារ បានមកពីក្រុមហ៊ុនវេចខ្ចប់និងដឹកជញ្ជូន

៦/ លោក He Xiangjian

មានទ្រព្យសរុប ៣៧,៧ពាន់លានដុល្លារ បានមកពីការលក់ផលិតផលប្រើប្រាស់ក្នុងផ្ទះ

៧/ លោក Zhang Yiming 

មានទ្រព្យសរុប ៣៥,៦ពាន់លានដុល្លារ បានមកពីក្រុមហ៊ុន Tik-Tok

៨/ លោក Qin Yinglin

មានទ្រព្យសរុប៣៣,៥ពាន់លានដុល្លារ បានមកពីពាណិជ្ជកម្មបង្កាត់ពូជជ្រូក

៩/ លោក William Lei Ding

មានទ្រព្យសរុប៣៣ពាន់លានដុល្លារ បានមកពីការបង្កើតល្បែងលើអ៊ីនថឺណិត

១០/ លោកស្រី Yang Huiyan

មានទ្រព្យសរុប២៩,៦ពាន់លានដុល្លារ បានមកពីវិស័យអចលនទ្រព្យ

គួរបញ្ជក់ថា ចំនួនកំពូលអ្នកមានរបស់ប្រទេសចិនខាងលើនេះ មិនបានរាប់បញ្ចូលមហាសេដ្ឋីគ្រាក់ៗនៅក្រុងម៉ាកាវ និងក្រុងហុងកុងទេ៕

ប្រភព៖ Forbes

870 Shares
Copy link
Powered by Social Snap