• Mon. Mar 14th, 2022

អបអរសាទរបងប្អូនកសិករ ឥឡូវថៅកែក្រុមហ៊ុន វីរៈប៊ុនថាំ បង្កើតកម្មវិធីជួយកសិផលខ្មែរទូទាំងប្រទេសដោយពុំមានការយកចំណេញ

1.6K Shares

ក្រោមពាក្យស្លោក “ខ្មែរជួយខ្មែរ” ក្រុមហ៊ុនវីរៈ ប៊ុនថាំ អេចប្រេស បានបង្កើតកម្មវិធីមួយឈ្មោះ “វិរៈប៊ុនថាំ ជួយដល់កសិផលខ្មែរ” ដើម្បីចូលរួមចំណែកជួយទៅដល់ប្រជាកសិករដែលមានដំណាំកសិផលក្នុងការធ្វើអាជីវកម្ម ដោយពុំមានការយកចំណេញ រួមទាំងប្រមូលទិញនូវផល្លានុផលដែលកសិករពិបាកក្នុងការរកទីផ្សារលក់ចេញ។

អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានបង្ហាញគោលបំណងដែលជាកត្តាជំរុញលើកទឹកចិត្តលោកឲ្យបង្កើតកម្មវិធីជួយកសិផលខ្មែរជួបបញ្ហាទីផ្សារលក់ចេញ និងដើម្បីជាឪកាសបងប្អូនប្រជាពលរដ្ឋបញ្ជារទិញនៅទូទាំងប្រទេសតាមរយៈ APP​​​ VTENH កម្មង់ភ្លាមដឹកជញ្ជូនដល់ផ្ទះដោយឥតគិតថ្លៃ។​

លោកឧកញ៉ា សួរ វីរៈ ថ្លែងមកកាន់ឧកញ៉ាញូស៍ថា៖ គោលបំណងនៃកម្មវិធីមនុស្សធម៌ និងសង្គម បង្កើតឡើងមិនយកប្រាក់ចំណេញ ដោយសារ VET ជាក្រុមហ៊ុនដឹកជញ្ជួនធំជាងគេពាសពេញផ្ទៃប្រទេស ងាយស្រួលក្នុងការទិញយកផលិតផលគ្រប់តំបន់ ទៅកាន់គ្រប់ទិសទីក្នុងប្រទេសកម្ពុជា បានយ៉ាងឆាប់រហ័ស និងជួយកសិករខ្មែរក្នុងការលក់កសិផលទៅលើទីផ្សារទូទាំងប្រទេស។

អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ បន្តថា កម្មវិធីនេះ គឺដើម្បីជួយសម្របសម្រួលទាំងពីរភាគីរវាងអ្នកលក់ និងអ្នកទិញ បានប្រាស្រ័យទាក់ទងគ្នា ជាមួយការសំរួលក្នុងការដឹកជញ្ជួន ជាមួយនឹងភាពងាយស្រួលក្នុងការទិញផលិផល និងកសិផលផ្សេងៗជាមួយ App: VTENH របស់ក្រុមហ៊ុនវីរះប៊ុនថាំ។

លោកឧកញ៉ា បានគូសបញ្ជាក់ថា គោលបំណងធំនោះ គឺជួយសន្សំសំចៃក្នុងការទិញកសិផលរបស់ប្រជាជនក្នុងតំលៃទាប សំរាប់កសិករទូទាំងប្រទេសដែលមានបំណងលក់កសិផលដែលមានក្នុងចំការអ្នកទាក់ទងមកផ្ទាល់តាមរយះផេកក្រុមហ៊ុនវីរះប៊ុនថាំ ហើយកម្មវិធីនេះក្រុមហ៊ុននិងបន្តធ្វើរហូតតែម្តង ហើយនឹងជួយទិញ លក់បន្តរាល់កសិផលដែលតម្រូវការក្នុងប្រទេសដែលត្រូវការ។

សូមបញ្ជាក់ថា គាំទ្រអាជីវកម្មក្នុងស្រុក គាំទ្រក្រុមហ៊ុនវីរៈ ប៊ុនថាំ អេច​ប្រេស ដែលជាក្រុមហ៊ុនខ្មែរឈានមុខ​គេតែមួយគត់បានកសាងឡើងដោយស្ថាបនិកខ្មែរសុទ្ធសាធតាំងពីឆ្នាំ ២០០៤ នឹងបានពង្រីកបានជាង​​ ៣៥០ សាខាគ្របដណ្ដប់ទូទាំងព្រះរាជាណាចក្រកម្ពុជា​ ព្រមទាំងសេវាកម្មដ៏សំបូរបែបក្នុងការបញ្ញើទំនិញក្នុង និងក្រៅប្រទេស៊៕

1.6K Shares
Copy link
Powered by Social Snap