• Sat. Mar 12th, 2022

ឧកញ៉ា អ៊ឹង ឃាង ស្កាត់ទៅជួបអាជ្ញាធរស្រុកស្រែអំបិលភ្លាមៗក្រោយទទួលដំណឹងថាពលរដ្ឋ ២៥០គ្រួសារ កំពុងជួបការលំបាក

1.2K Shares

ក្រោយទទួលដំណឹងថា ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ប្រមាណ ​250គ្រួសារ​ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង កំពុងជួបការលំបាកជុំវិញបញ្ហាស្បៀងអាហារ លោកឧកញ៉ា អ៊ឹង ឃាង និងសហការី ក៏បាននាំយកអំណោយជាស្បៀងបម្រុង និងគ្រឿងឧបភោគបរិភោគ រួមទាំងសម្ភារៈចាំបាច់មួយចំនួនផ្សេងទៀត ចុះដល់មូលដ្ឋានផ្ទាល់តែម្ដង។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ការងារសប្បុរសធម៌របស់ម្ចាស់ គម្រោងបុរី ឃាង កលិកា រូបនេះបានចែករំលែក និងផ្ដល់ជូនដល់រដ្ឋបាលស្រុកស្រែអំបិល រួមមានដូចជា៖  អង្ករ​ 250បាវ​/​ មី​ 250កេះ/ត្រីខ​កំប៉ុង​ 250យួរ​/ទឹក​អាកុល​ 5កាដុង​ធំ​ ។

លោកឧកញ៉ា អ៊ឹង ឃាង បានរៀបរាប់ឱ្យដឹងថា៖ «ខ្ញុំ​បាទ​ បាន​ទទួល​ដំណឹង​ពី​ការ​លំបាក​របស់​រដ្ឋ​បាល​ស្រុក​ស្រែ​អំបិល​ ក្នុង​ការ​បិទ​ខ្ទប់​ដោយ​សារ​ជំងឺ​កូវិដ​-19​ ។ ដូច​នេះ​ហើយ​ ខ្ញុំ​បាទ​បាន​រៀបចំ​សំភារៈ​បន្តិច​បន្តួច​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវិដ​-19​ ចំនួន​250គ្រួសារ​ តាម​​រយះ​លោក​ ជា​ ច័ន្ទ​កញ្ញា​អភិបាល​ នៃ​គណះ​អភិបាល​ស្រុក​ស្រែ​អំបិល​ »៕

គួរបញ្ជាក់ថា លោក​ឧកញ៉ា អ៊ឹង ឃាង និងលោក ជំទាវ​ឧកញ៉ា តែ កលិកា គឺជាម្ចាស់គម្រោងនៃបុរី ឃាង កលិកា ដែលមានទីតាំងស្ថិតនៅទល់​មុខ​ច្រកចូលព្រលានយន្តហោះថ្មីខេត្តសៀមរាប។ បច្ចុប្បន្នគម្រោងរបស់ លោកឧកញ៉ា កំពុងប្រកាសបើកលក់ ប្រភេទដីឡូតិ៍ ផ្ទះល្វែង និងផ្ទះវីឡាកូនកាត់ ដែលមានតម្លៃត្រឹម 14,800$ ប៉ុណ្ណោះ៕

ចុចអានអត្ថបទ៖ ផ្ទះ​វីឡា​កូន​កាត់​មួយ​​នេះតម្លៃ​ត្រឹម​តែ 14,800$ បង់លុយផ្ដាច់កាន់​សោរ​ចូល​រស់នៅបាន

1.2K Shares
Copy link
Powered by Social Snap