• Sat. Mar 12th, 2022

ជួយ​​ទៀត​ហើយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភ​​ដល់ ខេត្ត បន្ទាយមានជ័យ​នូវ​វិការ

518 Shares

កាល​ពី​ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញ​ទទួល​អំណោយ ថវិកា សម្ភារៈ ដែលជាការចូលរួមឧបត្ថម្ភរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង​លោកជំទាវ ដែលបានចូលរួមឧបត្ថម្ភអំណោយថវិកា ចំនួន​៥០,០០០,០០០រៀល និង ត្រីខ ៥០០​កេស សម្រាប់ខេត្តប្រើ​ប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩​ ក្នុង​ខេត្ត តាម​រយៈ​ក្រុម​ការងារ​របស់​អ្នកឧកញ៉ា។

នេះ​មិន​មែន​ជា​លើក​ទី​១​ឡើយ​ដែល​អ្នក​ឧកញ៉ា ឡេង ណាវ៉ត្រា​បាន ឧបត្ថម្ភ​​​ជា​​ថវិកា​ក៏​ដូច​ជា​សម្ភារៈ ដល់ ខេត្ត បន្ទាយ​មានជ័យ​ ជា​រឿយៗ​អ្នក​ឧកញ៉ា​តែងតែ​ឧបត្ថម្ភ​​​ ដល់​ខេត្ត​ជាប់​ព្រំប្រទល់​ថៃ​មួយ​នេះ ជា​ញឹក​ញាប់។


ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត សូម​ថ្លែងអំណរគុណយ៉ាង​ជ្រាល​ជ្រៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ដែល​បានចូលរួមឧបត្ថម្ភអំណោយ​ថវិកា​សម្រាប់​ខេត្ត​ប្រើ​ប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩​ ក្នុងខេត្ត អំណោយ​ថវិកាទាំងនេះពិតជាមានតម្លៃសម្រាប់ជួយឧបត្ថម្ភគាំទ្រទៅដល់ប្រជាពលរដ្ឋក្នុងកាលៈទេសៈនៃការរីករាលជំងឺកូវីដ១៩។

ការចូលរួមផ្តល់អំណោយនាពេលនេះ គឺជាសកម្មភាព​មនុស្សធម៌មួយដែលបង្ហាញ​ពីការចូលរួម​
ចំ​ណែក​ជាមួយរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋដែលកំពុងត្រូវការផ្គត់ផ្គង់នូវ​គ្រឿងឧបភោគ​បរិភោគ​និង​សំភារៈ​ជូនពួកគាត់ កំពុងធ្វើច័ត្តាឡីស័ក និង កំពុងសម្រាកព្យាបាលជំងឺកូវីត-១៩ បច្ចុប្បន្ន​ក្នុង​ខេត្ត។

សូមគោរពជូនពរអ្នកឧកញ៉ា និងគ្រួសារ ជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ជៀស​ផុត​ពី​ជំងឺ​កាច​សាហាវទាំងឡាយ និងជួបតែពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

518 Shares
Copy link
Powered by Social Snap