• Thu. Mar 17th, 2022

សម្ដេច ហ៊ុន សែន សន្យា​​រឿង​មួយ​ជា​មួយ​ចៅ​ស្រី នៅ​មុខ​ប្រធានា​ធិបតីប៊ុលហ្គារី

93 Shares

ក្នុង​ដំណើរបំពេញទស្សនកិច្ចជាផ្លូវការ​របស់ សម្តេចតេជោ ហ៊ុន សែន នៅប្រទេសប៊ុលហ្ការី កាល​ពី​ពេល​ថ្មីៗ​នេះ សម្ដេច​បាន​សម្រេច​ការងារ​ជា​ច្រើន ដើម្បី​​ជា​ប្រយោជន៍​នៃ​ប្រទេស​ទាំង​ពីរ។​​ទទឹម​គ្នា​នោះ​ដែរ សម្តេចតេជោ ហ៊ុន សែន បាន​នាំ​ចៅ​ស្រី​របស់​សម្ដេច ដែល​កំពុង​តែ​សិក្សា​នៅ​ទី​នោះ ទៅ​ជួប​សម្ដែង​ការគួរសម ជា​មួយប្រធានា​ធិបតីប៊ុលហ្គារី​ថែម​ទៀត​ផង។ ចៅស្រី ​របស់​សម្ដេច​កំពុង​​តែ​រៀន នៅសាកលវិទ្យាល័យមួយនៅអឺរ៉ុប ដោយ​ចាប់​យក​ជំនាញវិទ្យាសាស្ត្រ​នយោបាយ។ ដោយ​ជាជីតា​ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​ន​យោ​បាយ​មួយ​រូប សម្ដេច​​​បាន សន្យា​និង​ចៅ​​ស្រី​ថា នឹង​ខិតខំជួយ​ចៅ​ដើម្បី​សម្រេច​គោលដៅដែលចៅចង់ទៅ។

តាម​រយៈ​ផេក”Samdech Hun Sen, Cambodian Prime Minister” បាន​សរសេរ​រៀបរាប់​យ៉ាង​ដូច​នេះ​ថា ចៅ​ស្រី​ខ្ញុំដែលកំពុងរៀន នៅសាកលវិទ្យាល័យមួយនៅអឺរ៉ុបបាន​ខិត​ខំ​មក​ជួបជីតា​នៅ​ប្រទេសប៊ុល​ហ្ការី។ ដោយ​ចៅ​រៀនយកជំនាញវិទ្យាសាស្ត្រ​នយោបាយ ហើយ​ខ្ញុំជាជីតា​ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​ន​យោ​បាយ​មួយ​រូប​ខិតខំជួយ​ចៅ​ដើម្បី​សម្រេច​គោលដៅ​ដែលចៅចង់ទៅ​ថ្ងៃនេះ​បាន​នាំ​ចៅ​ឱ្យ​បាន​ស្គាល់​ប្រធានាធិបតី និង​នាយ​ករដ្ឋមន្ត្រីនៃប្រទេស​ប៊ុលហ្ការីសំ​ដៅឱ្យចៅបានយល់អំពី​របៀប​ចរចា​នៃ​ថ្នាក់ដឹកនាំជាតិ។ កាលពីខែមិថុនា២០១៩កន្លងទៅចៅក៍​បាន​ចូល​រួម​របៀបនេះ​នៅប្រទេស​ហុងគ្រី​ក្នុង​ពេលដែលខ្ញុំទស្សនៈកិច្ច នៅនៅទីនោះផងដែរ៕

93 Shares
Copy link
Powered by Social Snap