• Sun. Mar 27th, 2022

គុយ លី រំភើប​ស្ទើរ​ស្រក់​ទឹក​ភ្នែក ពេល​ឧកញ៉ា ឡេង ណាវ៉ាត្រា ជួយ​សង្គ្រោះ​ម្ដាយ កំពុង​​ឈឺ​ធ្ងន់

6.1K Shares

តារា​ចម្រៀង​ពលករ លោក គុយ លី បាន​សម្ដែង​ការ​រំភើប​ជា​ខ្លាំង​នៅ ពេល​ដែល លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ជួយ​​ចេញ​ថ្លៃ​ព្យាបាល អ្នក​ម្ដាយ​​ជា​ទី​ស្រលាញ់ របស់​ខ្លួន ពេល​នេះ​​​មាន​ជំងឺ​​​យ៉ាង​ធ្ងន់ធ្ងរ សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ឯកជន​មួយ​ក្នុង​ខេត្ត ពោធិ៍សាត់។

យប់​មិញ​នេះ តារា​ចម្រៀង លោក គុយ លី បាន​ចេញ​ពី​ភ្នំពេញ​ទាំង​យប់​ទៅ ខេត្ត ពោធិ៍សាត់ នៅ​ពេល​ដែល​ទទួល​ដំណឹង​ថា ម្ដាយ​​របស់​លោក​មាន​ជំងឺ​ធ្ងន់ធ្ងរ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​មួយ។ លោក​ថា ដោយ​ឃើញ ជីវភាព​ក្រុម​គ្រួសារ ខ្លួន​​មិន​សូវ​ប្រសើរ លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​ជា​មេ​របស់​ខ្លួន​នោះ បាន​ឧបត្ថម្ភ​ចំនួន​៤​លាន​រៀល ដើម្បី​សម្រួល​ក្នុង​ការ​ចេញ​ថ្លៃ​ព្យាបាល។

ម្ដាយ​គុយ លី​មាន​វ័យ​៥២ឆ្នាំ ​មាន​ជំងឺ​ក្រពះ​ពោះវៀន ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​កន្លង​ គុយ លី ប្រាប់​ថា មក​ធ្លាប់​ព្យាបាល​បាន​ធូរស្រាល​​ម្ដង​រួ​មក​ហើយ ប៉ុន្តែ​ទើប​ចាប់​​ផ្ដើម រើ​ឡើង​វិញ ប៉ុន្មាន​ថ្ងៃ​មុន​នេះ។ តំណាង​ក្រុម​គ្រួសារ គុយ លី សូម​ថ្លែង​អំណរគុណ លោក​ឧកញ៉ា​ជា​ខ្លាំង ហើយ​សូម​ជូន​ឲ្យ​លោក​ឧកញ៉ា ក្រម​ទាំង​ក្រុម​គ្រួសារ មាន​សុខភាព​ល្អ រក​ស៊ី កាន់​តែ​មាន​បាន​ថែម​ទៀត៕

6.1K Shares
Copy link
Powered by Social Snap