• Thu. Mar 17th, 2022

ស្ត្រី​ម្នាក់ បើក​ឡាន​បុក​គូទ ឡាន ឧកញ៉ា ហ៊ុន ជា សំណាង​ល្អ​ឧកញ៉ា អនុគ្រោះ​​ឲ្យ

20 Shares

ស្ត្រី​ម្នាក់​បើក​រថយន្ត​ទំនើប​១​គ្រឿង ធ្វើ​ដំណើរ​លើ​ដង​ផ្លូវ​១​កន្លែង​កន្លែង​ជា​មួយ​លោក ឧកញ៉ា ហ៊ុន ជា ហើយ​ក៏​បាន​ជ្រុល​ទៅ​បុក​គូទ រថយន្ត​ទំនើប​របស់​លោក​ឧកញ៉ា ប៉ុន្តែ​អាច​ថា សំណាង​ល្អ ប៉ះ​ចំ​លោក​ឧកញ៉ា​ចិត្ត​ធម៌ លោក​មិន​បាន​រក​រឿង​វែង​ឆ្ងាយ​ឡើយ គឺ​បាន​អនុគ្រោះ​ឲ្យ​ស្រី​ម្នាក់​នោះ ហើយ​ទូន្មាន​ឲ្យ​បើក​បរ​ចេះ​មាន​ការ​ប្រុងប្រយ័ត្ន​ផង ធ្វើ​ឲ្យ​នាង ​ក្ដី​រំភើប​ជា​ខ្លាំង។

កាល​ពី​ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៩ គេប្រទះឃើញ ឧកញ៉ា ហ៊ុន ជា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ព្រមទាំងបានបញ្ជាក់ប្រាប់ឲ្យដឹងថា “អាណិតណាស់ប្អូនគេប្អូនយើង ខ្ញុំប្រាប់គាត់ថាកុំយំវាមិនអីទេប្អូនស្រី គ្មានអ្នកណាចង់បើកបរអោយប៉ះឡានគេនោះទេ តែមនុស្សវាមានថ្ងៃដែលសយតែយ៉ាងណាក៏គួបើកបរដោយមានការប្រុងប្រយត្ន័ផង បាទ (បំណងពីខ្ញុំ បាទ)”។

ក្រោយពីឃើញបែបនេះហើយ បានធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ចូលមក comment ជា​ច្រើន​នាក់ ក្នុងន័យកោតសរសើរនូវចិត្តដ៏ល្អរបស់ ឧកញ៉ា ហ៊ុន ជា ​ជា​ខ្លាំង៕





20 Shares
Copy link
Powered by Social Snap