• Mon. Mar 14th, 2022

ក្រុមហ៊ុន​ហ៊ួត ជា១ថ្ងៃ​សោះ​មាន​អ្នក​ត្រូវ​រង្វាន់​រហូត​ដល់​ទៅ ១០៥​គ្រឿងថៅកែ​ក្រុម​ហ៊ុន​ទាំង​អស់​ត្រូវ​ប្រុងប្រយ័ត្ន!..

334 Shares

វា​ជា​រឿង​ដែល​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន សម្រាប់​ម្ចាស់​អាជីវកម្ម​លើ​​ការ​​ផ្ដល់​រង្វាន់​ជូន​អតិថិជន​ប្រសិន​បើ​មិន​មាន​ការ​ពិនិត្យ​ឲ្យ​​បាន​ច្បាស់​លាស់​ទេ​នោះ​អាច​នឹង​មាន​បញ្ហា ជាក់​ស្ដែង​ក្នុង​ថ្ងៃ​នេះ ក្រុមហ៊ុន ហ៊ួត ជា ដែល​ជា​ក្រុមហ៊ុន​ផ្គត់​ផ្គង់​សំភារៈ​សំណង់​ល្បី​ឈ្មោះ​មួយ​នៅកម្ពុជា បាន​ជួប​បញ្ហា​ធំ​មួយ លើ​ការ​ផ្ដល់​រង្វាន់​នេះ ដោយសារតែ​​មាន​​​​អតិថិជន​ត្រូវ​រង្វាន់​​ម៉ូតូ ពី​ក្រុម​ហ៊ុន​រហូត​ដល់​ទៅ​១០៥ គ្រឿង​ក្នុង​មួយ​​ថ្ងៃ ទាំង​នេះ​ក៏​ព្រោះ​តែ ខាង​ក្រុមហ៊ុន​ទទួល​បោះ​ពុម្ព​សន្លឹក​ឆ្នោត បាន​បោះពុម្ព​លើស ចំនួន​ដែល​ក្រុមហ៊ុន​កំណត់។



លោក ហ៊ួត ជា ម្ចាស់​ ក្រុមហ៊ុន ហ៊ួត ជា បាន​ថ្លែង​ឲ្យ ​ដឹង​ថា នៅ​ថ្ងៃ​នេះ ក្រុមហ៊ុន​របស់​លោក​បាន​ជួប​បញ្ហា​មួយ​មិន​ធ្លាប់​ជួប​កន្លង​មក ដែល​អាច​ថា​ជា​មេរៀន​ផង គឺ​​កម្មវិធី​ផ្ដល់​រង្វាន់​ដើម្បី​អបអរ ពិធីបុណ្យ អ៊ុំទូក អក​អំបុក សំពះព្រះខែ​ដល់​អតិថិជន​ដែល​បាន​ទិញ​សម្ភារៈ​ពី​ក្រុមហ៊ុន​គ្រប់​សាខា​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា មាន​​អ្នក​ឈ្នះ​រង្វាន់ ជា​ច្រើន​សន្ធឹក​សន្ទាប់ គ្រានតែ​១ថ្ងៃ​សោះ មាន​អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ រហូត​ដល់​ទៅ​១០៥​គ្រឿង ខណៈ​ដែល​ក្រុមហ៊ុន បាន​ជួល​ឲ្យ​​ក្រុមហ៊ុន​បោះពុម្ព មិន​ដល់​ចំនួន​នោះ​ឡើយ។ បន្ថែម​លើ​នោះ រង្វាន់​សន្លឹក​ឆ្នោត​ដែល ចេញ​ទៅ​នោះ មិន​មាន​ត្រា​​ចេញ​ពី​ក្រុមហ៊ុន​ទៅ​ទៀត។


លោក​បញ្ជាក់​ថា ខាង​​​​ក្រុមហ៊ុន​ទទួល​​បោះពុម្ព​នោះ​បាន​បោះពុម្ព​លើស​ចំនួន ហើយ បច្ចុប្បន្ន​ខាង​ក្រុមហ៊ុន​របស់​លោក​កំពុង​តែ​ឲ្យ​មេធាវី ដោះស្រាយ​បញ្ហា​នេះ៕

334 Shares
Copy link
Powered by Social Snap