• Sun. Mar 20th, 2022

ឧកញ៉ា លឹម ហេង លើក​វិស័យ​សក្ដានុពល​​ធំៗ​៣​របស់​កម្ពុជា​ប្រាប់​ទៅ​អ្នក​ជំនួញ​​ចិន​គួរតែ​វិនិយោគ

152 Shares

កាល​ពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នាសណ្ឋាគារសុខាភ្នំពេញ ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បាន​អញ្ជើញ​ចូលរួមជាគណៈអធិបតីក្នុងវេទិកាផ្លាស់ប្តូរបទពិសោធន៍ទីផ្សារឧស្សាហកម្មកម្ពុជា-ហ័រលៀន។ វេទិកានេះត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយពីកាលានុវត្តភាព និង​វិស័យសក្តានុពល​នានា​របស់​កម្ពុជា ក៏ដូចជា ក្រុងហ័រលៀនច។

ឧកញ៉ា លឹម ហេង បានជម្រាបជូនគណៈប្រតិភូក្រុងហ័រលៀន អំពីការអភិវឌ្ឍន៍​និង​ស្ថិរភាព​សេដ្ឋកិច្ច​កម្ពុជា និងបានគូសបញ្ជាក់​អំពីវិស័យសក្តានុពលមួយចំនួន​ដែល​វិនិយោគិន​ហ័រលៀន​អាច​ពិចារណា​វិនិយោគនៅកម្ពុជា រួមមានវិស័យទេសចរណ៍ កសិកម្ម និង​សុខាភិបាល​ជាដើម។

លោកស្រី ស៊ូ ឈិនវេយ អភិបាលក្រុងហ័រលៀន បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ចំពោះ​ធុរជន​កម្ពុជា បានចូលរួមក្នុងវេទិកាផ្លាស់ប្តូរបទពិសោធន៍ទីផ្សារឧស្សាហកម្មនេះ។ លោកស្រី បាន​លើក​ឡើង​ថា ក្រុងហ័រលៀន គឺជាទីក្រុងដ៏ធំមួយ ដែលមានទេសភាពស្អាតជាប់សមុទ្រនិងភ្នំ ជា​តំបន់​អំណោយ​ផលសម្រាប់ទេសចរណ៍និងកសិកម្មបែបធម្មជាតិជាពិសេសដំណាំតែ និង​ផ្កា​ដ៏ស្រស់​ស្អាត​។ ក្រៅពីនេះ ក្រុងហ័រលៀន មានកេរ្តិ៍ឈ្មោះល្បីល្បាញខាងបច្ចេកវិទ្យាវេជ្ជសាស្ត្រ សិល្បៈ​សេ​រ៉ាម៉ិច​ ថ្មកែវ និង​ម្ហូបអាហារ។ នាល្ងាចថ្ងៃដដែល បន្ទាប់ពីវេទិកាពិភាក្សាត្រូវបានបញ្ចប់ គណៈ​ប្រតិភូ​ទាំងអស់ អញ្ជើញពិសាភោជនីយអាហាររួមគ្នាប្រកបដោយបរិយាកាសស្និទ្ធស្នាល៕


ប្រភព៖ សភាពាណិជ្ជកម្មកម្ពុជា Cambodia Chamber of Commerce

152 Shares
Copy link
Powered by Social Snap