តាមប្រភពពីមន្ត្រីនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបបានអោយដឹងថា បុរសជាអ្នកលេងភ្លេងសម័យម្នាក់ ត្រូវបានជនមិនស្គាល់មុខ ១ក្រុម កាប់ជាច្រើនកាំបិត និងដាវចំក្បាល កាត់ម្រាមដៃ និងកន្លែងផ្សេងៗជាច្រើនទៀតបណ្តាលអោយដេកស្លាប់ភ្លាមៗក្នុងថ្លុកឈាម លើដងផ្លូវក្បែរវិទ្យាល័យអង្គរ ហើយពួកក្រុមជនល្មើសនាំគ្នាគេចខ្លួនបាត់ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណ ២១៖៥០ នាទីយប់ថ្ងៃទី០៥ វិច្ឆិកា ២០១៩ ចំនុចផ្លូវ៧មករា ខាងលិចវិទ្យាល័យអង្គរទល់មុខផ្ទះសំណាក់អង្គរយើងក្នុងក្រុមទី៨ ភូមិវត្តបូព៍ សង្កាត់សាលា កំរើក ក្រុង/ខេត្តសៀមរាម ។
តាមសមត្ថកិច្ចថា
ក្រោយទទួលបានសេចក្តីរាយការណ៍នាព្រឹកថ្ងៃទី០៦
ខែវិច្ឆិកា
ឆ្នាំ២០១៩កំលាំងអធិការនគរបាលក្រុងសៀមរាប
បានសហការចុះពិនិត្យកន្លែងកើតហេតុ
ហើយសពជនរងគ្រោះមានឈ្មោះ
ពៅ វណ្ណ នេត ភេទប្រុស អាយុ
២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ
ជាអ្នកលេងភ្លេងសម័យស្នាក់នៅភូមិស្វាយដង្គុំ
សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្ត
សៀមរាប ។
តាមការសាកសួររបស់សមត្ថកិច្ច
បំភ្លឺពីក្រុមគ្រួសារសពបានអោយដឹងថា
ជនរងគ្រោះត្រូវបានជនល្មើសមួយក្រុមកាប់នឹងកាំបិតដាវ
នៅមិនទាន់ដឹងមូលហេតុ
បណ្តាលអោយស្លាប់នៅលើផ្លូវ
៧ មករាខាងលិច វិទ្យាល័យអង្គរដែលស្ថិតក្នុងភូមិ
វត្តបូព៍សង្កាត់សាលា កំរើក
ក្រុង/ខេត្តសៀមរាប។
តាមការពិនិត្យសពនិងបង្វិលមើលជុំវិញខ្លួនសាកសពឃើញ ថាមាន ស្នាមកាប់ជាច្រើនកន្លែងនៅលើក្បាលនឹងដៃខាងស្តាំដាច់ចុងម្រាមទាំង៥នឹងដៃខាងឆ្វេងមានស្នាមរយាស់សាច់ដល់ឆ្អឹងនៅខ្នងខាងក្រោយរយាស់សាច់ដល់ឆ្អឹង។
សមត្ថកិច្ចសន្និដ្ឋានថា សពជនរង គ្រោះពិតជាស្លាប់ដោយសារ ហឹង្សា (ជនល្មើសកាប់នឹងវត្ថុរឹង)កាំបិតដាវ ។ ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងមូលហេតុ នៅឡើយទេ តែជនសង្ស័យអាចមានគ្នា៤នាក់ ឥលូវចាប់បាន២នាក់កំពុងសាកសួរ លោកបន្តថាករណី នេះអាចជារឿងគំនុំ បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕