• Mon. Mar 14th, 2022

មាន​រឿង​អ្វី បាន​ដាល់​ថ្នាក់ អ៊ឹម ជីវ៉ា ប្រកាស លាលែង ពី​តំណែង​ជា​ក្រុមប្រឹក្សាភិបាល​​សមាគមសិល្បករខ្មែរ?

83 Shares

មុន​នេះ​បន្តិច​តារា​​សម្ដែង​និង​ជា​ពិធី​ករ លោក អ៊ឹម ជីវ៉ា បាន​ ប្រកាស លាលែង ពី​មុខដំណែងជាក្រុម​ប្រឹក្សា​ភិបាល​របស់សមាគម​សិល្បករខ្មែរ​ហើយ បន្ទាប់​ពី​ធ្វើ​ការ​ជា​មួយ សមាគម​​១នេះ ជា​ច្រើន​ឆ្នាំ​មក។ ហេតុ​ផល​​ដែល​មាន​ឲ្យ​តារា​រូប​​នេះ​លាលែង​ពី​តំណែង​ត្រូវ​បាន​លោក​ធ្វើ​ការ​បក​ស្រាយ​ដូច​ខាង​ក្រោម

( ខ្ញុំបាទ អ៊ឹម ជីវ៉ា សូមជំរាបជូនបងប្អូនសិល្បករសិល្បការនីទាំងអស់ បងប្អូនសាពត៌មាន​ទាំងអស់​និង​បង​ប្អូនមហាជនប្រជាពលរដ្ឋទាំងអស់ អោយបានជ្រាបថា ខ្ញុំបាទ អ៊ឹម ជីវ៉ា សុំធ្វើការលាលែង ពីមុខដំណែងជាក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរចាប់ពីថ្ងៃនេះតទៅ។

មូល​​ហេតុនៃការលាលែងនេះដោយសារតែ៖

_ ទី1. ការធ្វើជាក្រុមប្រឹក្សាភិបាលវាគ្រាន់តែជាការរៀបចំដើម្បីល្អមើលតែប៉ុណ្ណោះ ឯមុខនិងតួនាទី​គឺមិន​ដូច​អ្វីដែលនិយាយមុនពេលបោះឆ្នោតឬ ការធ្វើការងារដូចអណត្តិប្រធានមុនៗឡើយ មាន​ន័យ​ថា​ការងារសមាគមធ្វើជាលក្ខណៈបុគ្គល មិនសូវបានមាន​ពេលកោះ​ហៅ​ប្រជុំឬ​ពិភាគ​សារ​ឡើយ ។​

_ ទី2. ក្នុងនាមជាក្រុមប្រឹក្សាភិបាលរាល់កម្មវិធីទាំងអស់គឺ ភាគតិចណាស់ត្រូវបានអញ្ជើញ​អោយ​ចូល​រួម !

_ ទី៣. សមាគមសិល្បៈ មានដល់ទៅ២ គឺសមាគមសិល្បករ និងសមាគមមិត្តសិល្បៈស្ម័គ្រ​ចិត្តជួយ​សង្គម​ វាហាក់បីដូចច្របូលច្របល់គ្នា ពេលធ្វើការងារគឺមិន​ដឹងអ្នកណា​ប្រធានសមាគម​ណា​អោយ​ពិត​ប្រាកដ ។

_ ទី៤ . ពេលមានកម្មវិធីមានលុយកាក់​គឺហៅតែតារាល្បីមានមុខមាត់ឯតារាមិនល្បី​បានត្រឹមមកជួយ​កម្មវិធី​សប្បុរសធម៌។

_ ទី៥. ប្រាក់ចំនូលនិងប្រាក់ចំណាយផ្សេងៗ និងថវិការមូលនិធិវាហាក់បីដូចច្រពិចច្រពិល ដោយ​មិន​បានប្រជុំរៀងរាល់ខែឡើយ ។

_ ទី៦ .រាល់ពេលមានការបង្កើតកម្មវិធីម្តងៗសមាគមមិនដែលបានកោះប្រជុំក្រុមប្រឹក្សាឡើយ មាន​ខ្លះ​ដែរ តែក្នុងចំណោម១០កោះហៅពីដងតែប៉ុណ្ណោះ ។

_ ទី៧ . សូម លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្ត​ជួយសង្គម​បកស្រាយ​ទាក់ទង​និង​ថវិការ​ដែលជាចំនូលប្រចាំឆ្នាំដែលបានពីសប្បុរសជន មានសម្តេចតេជោហ៊ុនសែន និង​លោក​ឧកញ៉ាហុងពីវ និងលោកឧកញ៉ាលោកជំទាវ​មួយចំនួនទៀតដែលឧបត្ងម្ភប្រចាំ​ឆ្នាំជួយរាយ​របាយការ​ផង ថាតើចំណាយលើអ្វីខ្លះក្នុងមួយឆ្នាំៗ???? បើគ្រាន់តែសម្តេចតេជោឧបត្ថម្ភ ៥០០០០ ប្រាំម៉ឺន​ដុល្លារ​ក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ ! លោកឧកញ៉ា ហុងពីវឧបត្ថម្ភ៥០០០០ ប្រាំម៉ឺន​ដុល្លាររយៈពេល​៥​ឆ្នាំ​ដូចគ្នា នៅមានថ្នាក់ដឹកនាំមួយចំនួនទៀត ។

_ ទី៨ ការពិតអ្នកបងចន ច័ន្ទលក្ខិណាគឺជាមនុស្សល្អសំរាប់ខ្ញុំ មានចិត្តល្អ តែអ្នកបងចនច័ន្ទ ធ្វើ​ជាថ្នាក់​ដឹកនាំនៅមានអារម្មណ៍ឆេវឆាវ តាមអារម្មណ៍ខ្លួនឯង ឆាប់ជឿគេពេក ជាមិន​ពិសេសមិន​ទាន់ចេះ​ទប់អាម្មណ៍ក្នងនាមជាមេដឹកនាំសិល្បៈ ដឹកនាំនៅមានកម្រិត។

ទី៩ :​សូមអ្នកបងចនច័ន្ទលក្ខិណាជួយរាយរបាយការណ៍ទាក់ទងទៅនិងថិវការដែលបានមកពីការ​ជួល​ទីស្នាក់​ការចាស់ដែលជាការឧវត្ថម្ភរបស់ឯកឧត្តម កែប ជុបតិម៉ា អតីតអភិបាល​ក្រុងភ្នំពេញ​ចាស់​ដែល​អោយផ្ទះនេះធ្វើជាទីស្នាក់ការសមាគម ថាតើចំណាយទៅលើអីខ្លះ ?? ។

នៅ​មានច្រើន​ទៀត​តែសូមយកតែ៩ចំនុចមកសិនបានហើយ ដូចនេះសូមអ្នកបងប្រធានសមាគមន និងលោកប្រធានសមាគមជួយបកស្រាយអំពីចំនុចមួយចំនួនខាងលើ ដើម្បី​អោយ​ក្រុមប្រឹក្សាភិបាល​ទាំងអស់​និង​សិល្បកេអស់ចម្ងល់ផង ។

ដូចនេះចាប់ពីថ្ងៃនេះតទៅ ខ្ញុំបាទ អ៊ឹម ជីវ៉ា សុំធ្វើការលាលែងពីតំណែងក្រុមប្រឹក្សាភិបាល​សមាគម​សិល្បករ​ចាប់ពីថ្ងៃនេះតទៅ

រាល់សកម្មភាពសិល្បៈទាំងឡាយណារបស់ខ្ញុំគឺមិនមានពាក់ព័ន្ធនិងសមាគមសិល្បករនិងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមទៀតទេ ហើយក៏សូមបញ្ជាក់ផងដែរថាផេកសិល្បករកម្ពុជាមិនមែន

ជា​ផេករបស់សមាគមសិល្បករឡើយ គឺជាផេករបស់ខ្ញុំបាទផ្ទាល់ ។

អាស្រ័យដូចបានជំរាបជូន​ខាងលើសូមសម្តេច ឯកឧត្តម លោកឧកញ៉ា លោកលោកស្រី សិល្បករសិល្បការនីនិងអ្នកសារពត៌មាន បងប្អូនទស្សនិកជនទាំងអស់មេត្តាជ្រាបជាដំណឹង ។

ដោយក្តីគោរពអំពីខ្ញុំបាទៈ អ៊ឹម ជីវ៉ា)។

ជុំ​វិញ​ការ​លាលែង​និង ការ​លើក​ឡើង​នេះ លោក ហេង បាន​និយាយ​ដោយ​ខ្លី​ថា លោក​កំពុង​ឲ្យ​មេធាវី​សិក្សាផ្លូវច្បាប់តើ​អ្វី​ដែល លោក​អ៊ឹម​ជីវ៉ា និយាយប៉ះពាល់កិត្តិយសសមាគម ហើយ​តើពាក់ព័ន្ធ​នឹង​បទបរហាកេរ្តិ៍សមាគមឬអត់?៕

83 Shares
Copy link
Powered by Social Snap