• Mon. Mar 14th, 2022

ហ៊ឺ…នាយ ហុងដា ជួប​ទុក្ខទៀត​ហើយ ដល់​ថ្នាក់​ប្រកាស​លក់​ផ្ទះ​បន្ទាន់​!

0 Shares

ាយ ហុងដា បាន​ជួប​ទុក្ខ​ជា​ថ្មី ក្រោយ​ពី​ប្រពន្ធ​ត្រូវ​ឃាតក​សម្លាប់​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ដោយ​នៅ​ពេល​នេះ លោក​ឪពុក​តែ​ម្នាក់​របស់​លោក ឈឺ​ធ្ងន់​ខ្វះខាត​ប្រាក់​កាស ទើប​ប្រកាស​លក់​ផ្ទះ​បន្ទាន់​នៅ​ថ្ងៃ​នេះ។


នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន នាយ ហុងដា ថា “ផ្ទះ​លក់​បន្ទាន់​ផ្ទះ​កែង​ផ្លូវ​ធំ 100ម៉ែត្រ​ពី​ផ្សារ​ឈូក​មាស ខ្ញុំ​បាទ​នាយ ហុង​ដា ត្រូវ​កា​លុយ​ជា​ចាំ​បាច់​ដើម្បី​ព្យាបាល​លោក​ពុក​ដែល​កំពុង​តែ​មាន​ជំងឺ​ធ្ងន់ធ្ងរ”។ តាម​ការ​បញ្ជាក់​ផ្ទាល់​ជាមួយ Sabay ឪពុក​របស់​លោក មាន​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ ដែល​ជំងឺ​នេះ បាន​ធ្វើ​ទុក្ខ​អ្នក​មាន​គុណ​របស់​លោក​អស់​រយៈ ពេល​ជាង ៣ខែ​មក​ហើយ ហើយ​មក​ទល់​បច្ចុប្បន្ន ស្ថានភាព​ជំងឺ​កាន់​តែ​វិវត្ត​គួរ​ឲ្យ​បារម្ភ។

សមាជិក​ក្នុង​ក្រុម​កំប្លែង​នាយ កុយ បញ្ជាក់​ថា ក្នុង​រយៈ​កាល​កន្លង​មក​នេះ លោក​បាន​ចំណាយ​ប្រាក់​ព្យាបាល​លោក​ឪពុក​អស់​ជា​ច្រើន​មក​ហើយ។ ក្នុង​តួលេខ​ទឹក​ប្រាក់​ដែល​មិន​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ដឹង​លើ​ការ​ព្យាបាល​ជំងឺ​នេះ នាយ ហុងដា ប្រាប់​ថា មួយ​ចំនួន​ជា​ប្រាក់​ផ្ទាល់​ខ្លួន​ដែល​សល់​បន្តិច​បន្តួច​ពី​ការ​សម្ដែង។ ឯ​មួយ​ចំនួន​ទៀត គឺ​លោក​បាន​ខ្ចី​បុល​ពី​ធនាគារ។

ប៉ុន្តែ​ដោយ​សារ ការ​ជំពាក់​ធនាគារ​កាន់​តែ​ច្រើន ទើប​លោក​សម្រេច​ដាក់​លក់​ផ្ទះ​របស់​ស្នាក់​នៅ​រាល់​ថ្ងៃ​ខាង​លើ​នេះ​តែ​ម្ដង។ “ខ្ញុំ​មើល​គាត់​អស់​ច្រើន​ដែរ​អូន ខ្ចី​គេ​ខ្លះ ខ្ចី​ធនាគារ​ខ្លះ ព្រោះ​មាន​អី​រាល់​ថ្ងៃ មាន​សូវ​បាន​ធ្វើ​ការងារ​ឯណា រវល់​មើល​តែ​គាត់ អីចឹង​មាន​តែ​លក់​ផ្ទះ​នេះ យក​លុយ​សង​គេ​ខ្លះ សល់​ខ្លះ​ទុក្ខ​មើល​គាត់​ត​ទោ​មុខ​ទៀត!”។

ផ្ទះ​ដែល​ដាក់​លក់​ខាង​លើ​នេះ នាយ ហុងដា បញ្ជាក់​ថា ស្ថិត​នៅ​កែង និង​ក្នុង​តំបន់​ងាយ​ស្រួល​ប្រកប​អាជីវកម្ម​នានា ដូច្នេះ ប្រសិន​បើ​បង​ប្អូន​ដែល​ចាប់​អារម្មណ៍ អាច​ធ្វើ​ការ​ទាក់ទង​លោក​ដោយ​ផ្ទាល់ តាម​រយៈ​លេខ​ទូរសព្ទ​របស់​លោក​017466646 081466646 និង 067466646៕




ប្រភព៖ Sabay

0 Shares
Copy link
Powered by Social Snap