• Mon. Mar 14th, 2022

អគារ​៤២​ជាន់​ទៀត​ហើយ! មានធ្លាក់​ដែកធំមួយ​ធ្លាក់ ​​ចំ​ឡាន​មែរ​សឺ​ដែ​ស​មួយ​គ្រឿង

43 Shares

នៅ​រសៀល​ថ្ងៃទី ២០ ​វិច្ឆិកា ​នេះ មានការភ្ញាក់​ផ្អើល​កើតឡើង​ជាថ្មីម្តងទៀត ក្រោយ​ករណីធ្លាក់​ដែកដ៏ធំមួយពីលើការដ្ឋានសំណង់អគារ​៤២​ជាន់ ដែលមាន ទីតាំងស្ថិត​តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវ​ព្រះសីហនុ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។

ព័ត៌មាន​បឋម បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​ដ៏រន្ធត់នេះ ដែក​បានធ្លាក់​ទៅចំ​រថយន្តស៊េ​រីទំនើបម៉ាក​មែរ​ហ្ស៊ី​ដែស​​​មួយគ្រឿង​ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ២BC-៧៧៨៨ ខណៈដែលកំពុងតែធ្វើដំណើរតាម​ផ្លូវ​​នោះ​បណ្តាល​ឱ្យបែកកញ្ចក់​ផ្នែកខាងក្រោយយ៉ាងធ្ងន់ធ្ងរ ។ ប៉ុន្តែសំណាងល្អបំផុត ដែលមិនមានមនុស្ស​ណាម្នាក់​ត្រូវរងគ្រោះថ្នាក់​ ។

នេះ​ជា​លើក​ទី២​ហើយ កាលពី​កន្លង​មក​ថ្មី​នេះ ក៏​ធ្លាប់​មាន​ករណី​ធ្លាក់​ដែក​សរ​​សៃ​ចាក់​ទម្លុះ​ក្បាល​រថយន្ត​ម៉ាកLEXUS មួយ​គ្រឿង​ម្តង​រួច​មក​ហើយដែរ ។ សូមអាជ្ញាធរ​មានសមត្ថកិច្ច​ចុះ​អន្តរា​គមន៍​ផង កុំ​បណ្តោយ​ឱ្យកើតឡើងដដែលជាដដែល៕







43 Shares
Copy link
Powered by Social Snap