• Sun. Mar 13th, 2022

គ្រូ​បង្រៀន​ជន​បទ​ម្នាក់​នេះ​ពិត​ជា​ល្អ​​ពេក​ហើយ ដើរ​៥គីឡូម៉ែត្រ​រាល់ថ្ងៃ ដើម្បី​​ទៅ​បង្រៀន​សិស្ស​ក្នុង​ភូមិ​ដាច់​ស្រយាល​មួយ

220 Shares

ទង្វើ​របស់​អ្នក​គ្រូ ម៉ៅ ដាក់​ដោត​បេះ​ដូង​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ខ្លាំង​​នៅ​​ទឹក​ចិត្ត របស់​អ្នក​គ្រូ ខំ​ក្រាញននៀល​​មិន​​រត់​ចោល​​សិស្ស សុខ​ចិត្ត​ ដើរ​៥គីឡូម៉ែត្រ​រាល់ថ្ងៃ ដើម្បី​​ទៅ​បង្រៀន​សិស្ស​ក្នុង​ភូមិ​ដាច់​ស្រយាល​មួយ។ នេះ​បើ​តាម​​លើក​ឡើង​​របស់​គណនីហ្វេស​ប៊ុកមួយដែលមានឈ្មោះថា៖ Thoeun Pnn។

អម​ជា​​មួយ​សំណេរ​រៀបរាប់ ព្រម​ទាំង​រូប​ភាព​វីដេអូ​អត្ថាធិប្បាយ​ផង​នោះ​គណនីហ្វេសប៊ុក​ឈ្មោះថា៖ Thoeun Pnn បាន​លើក​ឡើង​យ៉ាង​បែប​នេះ​ថា” ទឹកចិត្តគ្រូបង្រៀន​អ្នកកោះសំរោង​ប្រហែលជា​ស្គាល់​អ្នកគ្រូ​ច្រើន​​​នាក់ ទឹកចិត្តគ្រូបង្រៀន​ពិតជាល្អពេកហើយ​​អ្នកគ្រូជា​ម្តាយទី២​បន្ទាប់ពីម្តាយឪពុក​បង្កើត​សូមកុំ​មើល​ងាយ​ឬ​ស្អប់គ្រូរបស់អ្នកបើ​គួរដឹងគុណគួរតែធ្វើ​ទៅ​ឬលើ​ទឹកចិត្តគាត់តាមវិធីណាមួយ​

ពេល​កូន​គេរៀនពូកែ​គេថាពូជគេល្អ​បើ​កូនគេរៀនមិនចេះអក្សរគេបន្ទោសមកពីគ្រូបង្រៀនមិនកើត បញ្ជាក់​ខ្ញុំនឹងមានការលើ​កទឹកចិត្តដល់អ្នកគ្រូជាថវិកានឹងសំភារះខ្លះ​ក៏​ដូចជាក្មេងៗ​សិស្សានុសិស្ស​ជាសំភារះ​សិក្សា​.សំលៀកបំពាក​.បងប្អូនអាចចូលរួមបាន​អរគុណ​ អាចទំនាក់ទំនងសួរពត៌មានបាន​ 0976667575 ។

វីដេអូ​ស្ដី​​ពី​ទឹក​គ្រូ​បង្រៀន​ខាង​លើ​ត្រូវ​បាន​​អ្នក​លេង​បណ្ដាញ​សង្គម​​បន្ត​ចែក​រំលែក​គ្នា ជា​ច្រើន​ពាន់​​ដង ដោយ​ម្នាក់​បាន​សរសើរ​នៅ​ទឹក​ចិត្ត​អ្នក​គ្រូ​ម៉ៅ​ជា​ខ្លាំង។ ដើម្បី​ឲ្យ​ដឹង​កាន់​តែ​ច្បាស់​សូម ទស្សនា​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា៕

Posted by Thoeun Pnn on Monday, 2 December 2019

220 Shares
Copy link
Powered by Social Snap