• Mon. Mar 21st, 2022

ឧកញ៉ា ស្រី ចាន់​ថន ត្រៀម​ដី​២០​ហិតា ដើម្បី​រៀប​ចំអភិរក្ស​ តំបន់ទេសចរណ៍បែបវប្បធម៍

53 Shares

ស្របពេល​ដែលអ្នក​លេងហ្វេសប៊ុកមួយចំនួន​កំពុ​ងប្រកាសស្រែកក្ដែងៗ​ថាខ្លួនសុទ្ធសឹង​តែជា​អ្ន​កស្រលាញ់​អភិរក្សវប្បធម៌ ប្រពៃណីជាតិ និងតែង​រិះគន់​ខ្វាយ​ខ្វល់​លើ​ប្រទេសជាតិ​ថា​មិនសូវយកចិត្ត​ទុកដាក់​ថែ​រក្សាមរតកជាតិដូច​ទឹក​បាក់ទំនប់​នោះ ពេល​នេះ​ងាកទៅកាន់ប្រទេស​ភូមិ​របងខ្មែរ គឺប្រទេសថៃ ដែល​មានឈ្មោះដើមថាសៀមនោះ ពួកគេ​មិនសូវ​ជា​បញ្ចេញទស្សនៈ ឬ​គំនិត​ប្រៀបបាន​បណ្ឌិត​តាម​ហ្វេសប៊ុក ឬបណ្ដាញសង្គម​អ្វីឡើយ ដោយបាន​បង្ហាញ​បន្ថែម​ស្នាដៃ​ផលិត​នូវ​រូបគំនូរ​អុំទូក​ដែល​រូបភាព​ទាំង​នេះ​ត្រូវ​បាន​មហាជន​មើលឃើញ​ថា​ជា​រូបដែលចម្លងចេញពីចម្លាក់​ខ្មែរ​ដដែល។ទន្ទឹម​នឹងការ​ចេញសាររិះគន់​ពាក់ព័ន្ធ​ការលួចចម្លង​ឥតចេះ​ហត់នឿយ​របស់​ប្រទេស​ថៃ រហូត​​អ្នកខ្លះ​លើកជាចម្ងល់ថា គេធ្វើអ៊ីចឹងធ្វើអី បានអីមកវិញនោះ?

ទទឹម​នឹង​ការ​ឈឺឆ្អាល​លើ​​វប្បធម៌​ជាតិ​នេះ លោក ឧកញ៉ា ស្រី ចាន់ថន បាន​​សរសេរ​លើ​គណនីFacebook លោក​ផ្ទាល់​បែប​នេះ​ថា( ខ្ញុំ​ជាខ្មែរអង្គរ​ ខ្ញុំមានឧត្តមគតិ​ នឹងឆន្ទះ​ ព្យាយាម​ អត់ធ្មត់​ !ប្រជាជនខ្មែរម្ចាស់ស្រុក​ យើងមិនអន់ទេ​ ! សូមកុំប្រៀបធៀបជាមួយគេ​ យើងមាន​ចំណុចខ្លាំង​របស់​យើងស្រាប់​ គេគ្រាន់តែចំលង​ នឹងកែច្នៃ​ តែយើងមានលិទ្ធិភាព​ គ្រប់គ្រាន់​ សូមបងប្អូនទាំងអស់​ចូល​រួម​ គាំទ្រលើកស្ទួយ​ ព្រោះយើងជាម្ចាស់ដើម​នៃសិល្បះ​ នឹងក្បូក្បាច់រចនា​ពីបុរាណ​ ក្នុង​នាម​ជា​កូនខ្មែរ​មួយរូ​ប​ ខ្ញុំនឹងត្រៀមដីតំបន់អភិវឌ្ឍវិហ៊ារសួគ៌​ ចំនួន២០ហិចតា​ រៀបចំអភិរក្ស​ តំបន់ទេសចរណ៍បែបវប្បធម៍​ ដើម្បីអោយបងប្អូនចូលរួមទស្សនា​ នឹងថែរក្សាវប្បធម៍ជាតិ​ ។

សូមពុកម៉ែ បងប្អូន ទាំងអស់ចូលរួមគាំទ្រ​ ជាពិសេស​ សូមបងប្អូន ដែលពាក់ពន្ន័នឹងវិសយ័​ វប្បធម៍​ អរិយ៍ធម៍​ អាចសូមចូលរួមcomment នឹងដាក់ជាលេខទូរសព្ទ័​ មកទាំងអស់គ្នា​ ដើម្បីសហការគ្នា​ ដើម្បីរកផ្លូវ​ នឹងកសាងទៅមុខ​ ព្រោះយើងជាពូជខ្មែរ​ ខ្លាំង​ មិនអាចចាញ់គេបានទេ​ ។

រួមគ្នាដើម្បីលើកតម្កើងកិត្យានុភាព​ នូវស្នាដៃរបស់កូនខ្មែរ​ លើឆាកអន្តរជាតិ ឲ្យកាន់តែច្បាស់ថា កូន ខ្មែរអាចធ្វើបាន​ រក្សាបាន​ ដ៏អស្ចារ្យ ៕)

ទោះជាយ៉ាងនេះក្ដីក៏គេពុំទាន់​ឃើញមាន​ស្ថាប័នពាក់ព័ន្ធ​ណាមួយ​ចេញមុខមកបញ្ជាក់​ជុំវិញ​រូបភាព​ទាំងនេះនោះឡើយ បើទោះ​បី​មានការលើកឡើងថា​ថៃ​បានចម្លង​របស់ខ្មែរ​ក្ដី។

53 Shares
Copy link
Powered by Social Snap