• Tue. Mar 29th, 2022

ជួយ​សែរ​លើក​ទឹក​ចិត្ត​​ពួក​គាត់​ផង !ខេម ប្រកាស​ផ្សព្វផ្សាយ ផ្សារទំនើបកសិផលធម្មជាតិ ជូន​ឧកញ៉ា​ ណាវ៉ាត្រា ដោយឥតគិតថ្លៃ

14 Shares

បន្ទាប់​​ពី​លោក ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បានបង្ហាញគម្រោងបើកផ្សារ​ទំនើប​កសិផល​កសិកម្ម​ ទិញតែពីកសិករខ្មែរ មានទីតាំងកណ្ដាលនៅ Olympia ហើយត្រៀមពង្រីក 250 សាខា ក្នុងទីក្រុងភ្នំពេញ ហើយជ្រើសរើសបុគ្គលិកផ្នែកសេវាកម្ម 400 នាក់ សម្ភាសន៍ជាប់ទទួលបានម៉ូតូ Honda Dream 2020 ម្នាក់មួយគ្រឿង ទទួលបានការសាទរជាខ្លាំង។ ទទឹម​គ្នា​នោះ​ដែរ តារាចម្រៀង​លោក ខេម បានគាំទ្រ​នៅ​​គំរោង​ជួយ​ដល់​កសិករ​ខ្មែរ​នេះ​ជា​យ៉ាងខ្លាំង ដោយ​លោក​បាន​ប្រកាស​សូម ចូលរួមផ្សព្វផ្សាយ ផ្សារទំនើបកសិផលធម្មជាតិ ជូន​ឧកញ៉ា​ ណាវ៉ាត្រា ដោយឥតគិតថ្លៃ ដើម្បី​ឲ្យ​ទីផ្សារ​​កសិផល​ខ្មែរ​មាន​ទីផ្សារ​ពិត​ប្រាកដ។

លោក​ខេម បាន​សរសេរ​បែប​នេះ​ថា “ខ្ញុំបាទខេម សូមប្រកាសថា និងចូលរួមផ្សព្វផ្សាយ ផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ដោយឥតគិតថ្លៃ ដើម្បីជួយជំរុញនិងលើកទឹកចិត្ត ដល់កសិករ នឹងបង្កើតទីផ្សារពិតប្រាកដសម្រាប់ ពុកម៉ែបងប្អូនកសិករ។ ជាពិសេសសូមអំពាវនាវ ដល់បងប្អូនសិល្បករសិល្បការិនីទាំងអស់ មេត្តាចូលរួមផ្សព្វផ្សាយ និងលើកទឹកចិត្ត ដើម្បីឱ្យ ពុកម៉ែបងប្អូន ទទួលបាន នូវអាហារដែលគ្មានជាតិគីមី ដែល គិតទៅលើសុខភាពជាចំបង។”

14 Shares
Copy link
Powered by Social Snap