• Wed. Mar 23rd, 2022

នាយ ស្មាញ​​ត្រូវ​រថយន្ត​កិន​ស្លាប់​មុន​នេះ បន្ទាប់​​បញ្ចប់​ការ​ថត​រឿង​មួយ​…

35 Shares

តារា​កំប្លែង​​ជើង​ចាស់​​​នាយ​ ស្មាញ ​ត្រូវ​បាន​​រថយន្ត​ធន់​ធំ​​ដឹក​ដី​ កិន​ស្លាប់​នៅ​ត្រង់​ចំណុច​ផ្លូវ​​៦០​ម៉ែត្រ ​ចំណុច​​ស្តុប​​រថយន្ត​ម៉ាក​សឺដេស​ កែង​ផ្លូវ​ ៣០​ម៉ែត្រ​ កាល​ពី​វេលា​ម៉ោង​ ៥ ល្ងាច​ថ្ងៃ​​ទី ២៨ ខែ​ធ្នូ ឆ្នាំ​២០១៩ ​នេះ​​ ខណៈ​ភរិយា​របស់​លោក​បាន​រង​របួស​ធ្ងន់​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​។

សាក្សី​នៅ​​កន្លែង​កើត​​ហេតុ​​បាន​ឱ្យ​ដឹង​ថា ជន​​រង​​គ្រោះ​បាន​គាប​ជាប់​ ខាង​ក្រោម​រថយន្ត​តែ​ម្តង ខណៈ​អ្នក​​បើកបរ​ត្រូវ​បាន​​នាំ​ខ្លួន​​ទៅ​ប៉ុស្តិ៍​​នគរបាល​​ចាក់​អង្រែ​ក្រោម​។

មុន​នាយ ស្មាញ​ស្លាប់​១ថ្ងៃ នាយ​ ត្រូវ​បាន​ប្រភព​​មួយ ប្រាប់​​ឲ្យ​ដឹង​ថា លោក​ទើប​​តែ​ថត​បញ្ចប់​សាច់​រឿង “ក្តាម​វង្វេង​ស្រែ” របស់​កម្មវិធី “សំណើចចុងសប្តាហ៍” ជា​មួយ​ក្រុម​តារា​កំប្លែង​ជា​ច្រើន​រូប​ផ្សេង​ទៀត របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន។

បច្ចុប្បន្ន​បុណ្យសពនាយស្មាញ នៅឯគេហដ្ឋានទល់មុខវត្តព្រែកហូរ។ ​បងប្អូនខ្មែរ និងសិល្បករ​សិល្ប​ការនី​ទាំង​អស់ ដែលអាណិតស្រឡាញ់គាត់ សូមអញ្ជើញទៅ​គោរពវិញ្ញាណក្ខន្ធ​និងចូលបុណ្យ​តាមសទ្ធា​ជ្រះថ្លា​។សូមទំនាក់ទំនងលេខទូរសព្ទប្រពន្ធរបស់គាត់ 018 545 1819។

35 Shares
Copy link
Powered by Social Snap