• Sun. Mar 20th, 2022

ជួយ​សង្គម​ច្រើន! ឯកឧត្ដម​ជា ចំរើន នឹង​ភរិយា ទទួល​ងារ​ជា​ឧកញ៉ា​ទាំង​​ពីរ​នាក់​ប្ដី​ប្រពន្ធ

317 Shares

ឯកឧត្ដម​ ជា ចំរើន និង ភរិយា​លោក​គឺ លោក​ជំទាវ ចាប ច័ន្ទមានីកា ត្រូវ​បាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជអាណាចក្រ​កម្ពុជា ព្រះរាជ​ប្រទាន រម្យ​ងារ​ជា​ឧកញ៉ា​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​តែ​ម្ដង គ្រាន់តែ​ការ​តែងតាំង​នោះ​ខុស​ខែ​ឆ្នាំ​គ្នា​ប៉ុណ្ណោះ ។ ការ​ទទួល​រម្យ​ងារ​នេះ ក៏​ព្រោះ​តែ​លោក​ទាំង​ពីរ​បាន​ចូល​រួម​ចំណែក​ជួយ​សល់​សង្គម​ជា​ច្រើន​កន្លង​មក​។ នេះ​បើ​តាម​ការ​បង្ហាញ​ឲ្យ​ដឹង​តាម​រយៈ​ផេក​ផ្លូវ​ការ របស់​ឯកឧត្ដម​ ជា ចំរើន ។

តាម​រយៈ​ផេក​ផ្លូវ​ការ Chea Chamroeun, PhD បាន​សរសេរ​រៀប​រៀបរាប់​អម​នឹង​ព្រះរាជក្រឹត្យ​ព្រម​ទាំង​រូប​ភាព​​ស្វាមី​ភរិយា​លោក​ទាំង​ពីរ​ដូច្នេះ​” រំលឹកអនុស្សាវរីយ!!!ខ្ញុំបាទ ជា ចំរើន​ និង ភរិយា​ជំទាវ​ឧ​កញ៉ា ចាប ច័ន្ទមានីកា បានចូលរួមអភិវឌ្ឍន៍សង្គមជាតិ ហើយជាតិបានផ្តល់មហាកិត្តិយសថ្លៃថ្លា​បំផុត​ចំពោះរូបខ្ញុំទាំងពីរនាក់វិញកន្លងមកក្រោមម្លប់សុខសន្តិភាព។ឆ្លៀតក្នុងឱកាសដ៏មហាប្រពៃ​ថ្លៃថ្លា​នៃ​ឆ្នាំថ្មី ឆ្នាំសកល ២០២០ ខ្ញុំបាទសូមជូនពរស័ព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុល​សុខ​ មហាប្រសើរ ចំពោះពុកម៉ែបងប្អូន សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ ​សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

317 Shares
Copy link
Powered by Social Snap