• Mon. Mar 14th, 2022

លោកជំទាវឧញ៉ា​បណ្ឌិត សៀង ចាន់ហេង សម្ពោធឆ្លង សាលាធម្មសភា ស្រះទឹក និង សមិទិ្ធផលនានា ព្រម​ទាំង​ប្រគេន​បច្ច័យជាង៦ម៉ឺនដុល្លារ​នៅ​​វត្ត​ស្បែង

40 Shares

ថ្មីៗ​នេះ​លោកជំទាវឧញ៉ាមហាឧបាសិកាបណ្ឌិត សៀង ចាន់ហេង​អគ្គនាយិកាក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ នឹងលោកយាយមហាឧបាសិកា សៀង សុខហឿង មាតាបង្កើត​លោកជំទាវឧញ៉ាមហា​ឧបាសិកាបណ្ឌិត បានអញ្ចើញជាអធិបតីក្នុងពិធីសម្ពោធឆ្លង សាលាធម្មសភា ស្រះទឹក និង សមិទិ្ធ​ផល​នានា ព្រមទាំងពិធីរាប់បាត្រព្រេះសង្ឃជាង៣០០អង្គ នាទីអារាមវត្តស្បែង ស្ថិតនៅឃុំវិហារហ្លួងស្រុកពញាឮ ខេត្ត កណ្ដាល។



នៅក្នុងឪកាសនោះផងដែរលោកជំទាវឧញ៉ាមហាឧបាសិកាបណ្ឌិតបានប្រគេនបច្ច័យចំនួន៥ម៉ឺនដុល្លារ​អាមេរិកដល់ព្រះគ្រូចៅអធិការវត្តស្បែងដើម្បីទូទាត់ថ្លៃជំពាក់ជាង និងសំភារៈសំណង់ ព្រម​ទាំង​ប្រគេន​ម៉ាស៉ីនភ្លើងទំនើបមួយគ្រឿងដែលមានតម្លៃជាង១ម៉ឺនដុល្លារអាមេរិក សម្រាប់​ប្រើ​ប្រាស់​ទូទៅក្នុងទីអារាមហើយលោកជំទាវឧកញ៉ាបណ្ឌិតមហាឧបាសិកាបានប្រគេនបច្ច័យបួន ព្រមទាំង​តេយ្យ​ទានដល់សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល និងបវរណាបច្ច័យបួន តេយ្យទានដល់ព្រះករុណាគ្រប់ព្រះអង្គ និងចែកអំណោយជាសំភារៈ ថវិការ ដល់សីលវន្ត សីលវន្តី បង​ប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាការពារភូមិ សិស្សានុសិស្សប្រមាណជាង១ពាន់នាក់៕


លោក​ជំទាវ​ឧកញ៉ា​មហា​ឧបាសិកា​បរិញ្ញា​ជីវិត​បណ្ឌិត​គុណធម៌ សៀង ចាន់ហេង ឧត្ដម​សប្បុរស​ដ៏ប្រពៃ និងជាអគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ត្រូវ​បាន​គេ​ស្គាល់​ថា គឺ​ជា​អ្នក​ជំនួញ​ដី​ធ្លី​​និង​មុខ​ជំនួញ​​ជា​ច្រើន​មុខ​ទៀត ល្បី​ឈ្មោះ​ជួរ​​មុខ​ក្នុង​ប្រទេស​កម្ពុជា។ ទទឹម​និង​ជោគជ័យ​លើ​ជំនួញ លោក​ជំទាវ​ក៏​ត្រូវ​បាន​គេ​ដឹង​ថា គឺ​ជា​អ្នក​ដែល​ធ្វើ​បុណ្យ​ទាន​​យ៉ាង​ខ្លាំង​ខ្លា​ដោយ​ក៏​សាង​សមិទិ្ធ​ផល​នានា ជា​ច្រើន​រាប់​មិន​អស់​នៅ​តាម​ទី​អារាម​ជា​ច្រើន។ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​ជំទាវ​បាន​ដើរ​ធ្វើ​ព្រះវិហារ សាលា​រៀន និង ​សមមិត្ត​ផល​ជា​ច្រើន​​ទៀត ស្ទើរ​គ្រប់​ខេត្ត​ក្រុង ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ក្នុង​អំឡុង​ខែ ឧសភា​នេះ ​លោក​ជំទាវ​ឧកញ៉ា​បាន​ជួយ​​ក៏សាង​​សមត្ត​ផល​ធំៗ​ជា​ច្រើន​មាន​ដូច​ជា ទើប​តែ​បាន​​ជួយ​សាង​សង់​ស្ពាន​ថ្មើរ​ជើង​លើ​អាកាស ​នៅ​មុខ​ផ្សារ​កំពង់​ស្ពឺ ដោយ​គ្រោង​ចំណាយ​រហូត​ដល់​​ទៅ​ជាង ៣៤ ម៉ឺនដុល្លារអាមេរិក និង ផ្លូវ​១ខ្សែ ​អស់​ទឹក​ប្រាក់​ជា​ច្រើន​ម៉ឺន​ដុល្លារ​ថែម​ទៀត ព្រម​ទាំង​​ក៏​សាង​សមិទិ្ធ​ផល​នានា ៕




40 Shares
Copy link
Powered by Social Snap