• Mon. Mar 14th, 2022

ស្រីស្អាតគីម ហួរ ធ្វើខួប​២៣ឆ្នាំ​ផ្គួប​សម្ពោធ​​មុខជំនួញធំ​ជាមួយ​គូ​ស្នេហ៍

152 Shares

តារាសម្ដែងស្រីស្អាតគីម ហួរ បានធ្វើខួបកំណើតធំ​ជាលើកដំបូងគម្រប់អាយុ​២៣​ឆ្នាំកាលពីរាត្រីថ្ងៃទី​៨ខែមករាឆ្នាំ២០២០ផ្គួបជាមួយការសម្ពោធភោជ​នីយ​ដ្ឋាន​និង​ផាប់ឈ្មោះអឹម ហ្វាយ (M Five)​ដែលមានទីតាំងនៅផ្ទះលេខ៨៩ ផ្លូវលេខ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ស្រីស្រស់ដែលមានសាច់សខ្ចីដូចបណ្ដូលចេករូបនេះបានឲ្យដឹងថានាងរៀបចំជប់លៀងខួប១៥តុក្នុងនោះហៅតារាសិល្បករ៨តុឲ្យចូលរួមផងដែរ។ប៉ុន្ដែរចំពោះប្រាក់ចំណាយ​លើការ​បើកហាង​នោះ​អស់​ទឹកប្រាក់ប៉ុន្មានស្រីស្អាតមិនប្រាប់ទិន្នន័យឡើយ តែតាម​រយៈ​​ការរៀប​ចំ​ហាង​ទ្រង់ទ្រាយធំ​បែប​នេះ​ប្រាកដជាមិនក្រោមសែន​ដុល្លារ​ឡើយ។

​គីម ហួរ​បានឲ្យដឹងថានាងស្រលាញ់ការរកស៊ីតាំងពីតូចហេតុនេះហើយបានជាខំប្រឹងប្រែងរហូត​ទើប​បាន​សម្រេចនៅពេលនេះ។នាងថាM Fiveបានតំណើរការជាង២ខែមក​ហើយទើប​តែ​សម្ពោធ​នៅ​ពេលនេះដោយផ្គួបជាមួយខួបកំណើតរបស់នាងតែម្ដង។

ស្រីស្អាតក៍មិនលាក់លៀមឡើយដោយអះអាងថាមុខជំនួញថ្មីនេះនាងដាក់ទុនជាមួយគូស្នេហ៍ ប៉ុន្ដែរ​នាង​មិន​ទាន់​ហ៊ានបញ្ចេញម្ចាស់ចិត្តនៅពេលនេះទេបើទោះ​ទំនាក់ទំនង​ស្នេហា​រវាងនាង​និង​បុរសនោះ​ច្បាស់លាស់ជាមួយគ្នា១០០%​ ក្រោយមើលចិត្តគ្នាជិត​៥ឆ្នាំទៅហើយក្ដី។

នាងថាមិនមានគម្រោងរៀបការឆាប់ៗឡើយគឺអាចអូសពេលដល់ទៅ៤ឬ៥ឆ្នាំខាងមុខទៀតទើបអាចគិតគូររឿងរៀបការ។

​គីម ហួរ ជាអតីតFreshieកាលពីឆ្នាំ២០១៤ តែនាងទើបប្រឡូកសិល្បៈស៊ប់ទើបតែនៅ​រយៈ​ពេល​ជាង​២ឆ្នាំចុង​ក្រោយ​នេះតាមរយៈការថតភាពយន្ដនិងខារ៉ាអូខេ​ឲ្យផលិត​កម្មរស្មីហង្សមាស​ដូចជា​បទ​ចម្រៀង​របស់លោកណុប ប៉ាយ៉ារិទ្ធ,នី រតនា ,សយ រតនៈ ,ពេជ្រ សោភា និងសុខ ស្រីនាង ជាដើម។

តារាសម្ដែងដែលមានស្រុកកំណើតមកពីខេត្តកំពតរូបនេះកាន់តែមានរូបសម្រស់ប្រែប្រួលខ្លាំងផង​ដែរនៅពេលដែលនាងក្លាយជាអ្នកលក់គ្រឿងCosmeticតាមOnlineដ៍លេចធ្លោរម្នាក់​ទើបគេ​សង្ស័យ​ថាស្រីស្អាតបានកែសម្រស់​ដើម្បីឲ្យកាន់តែមាន​ភាពទាក់ទាញ។

​ថៅកែហាងវ័យក្មេងរូបនេះបន្ថែមថាគ្រប់គ្នាពិតជាសង្ស័យថានាងបានកែសម្ផស្សមែនពិសេសគឺ​គេ​ថា​នាងធ្វើច្រមុះឲ្យស្រួច។​ប៉ុន្ដែរនាងសូមបញ្ជាក់ថាមិនបាន​កែកុនត្រង់ផ្នែក​ណា​មួយទេគឺនៅរក្សារ​ធម្មជាតិ​ទាំងស្រុងតែម្ដង។

ដោយឡែកច្រមុះរបស់នាងពេលដែលនាងឡើងគីឡូមើលទៅដូចជាមិនសូវស្រួច តែ​ពេល​ស្រក​គីឡូ​ក៍ស្រួច​ដោយខ្លួនឯងតែម្ដងគឺគ្មានបានវះកាត់ធ្វើអ្វីនោះទេ។ប៉ុន្ដែរនាងថានៅពេលដែលវ័យ​របស់នាង​ឈាន​ចូល​៥០ទៅ៦០ឆ្នាំស្បែកចាប់ផ្ដើម​ជ្រីវជ្រួញ​ខ្លាំង​អីពេលនោះនាង​អាចគិត​ទៅ​លើ​ការ​កែសម្រស់​ដែរហើយ។

​តាមរយៈការចំណាយប្រាក់ជាច្រើនម៉ឺនដុល្លាបោះទុនលើមុខជំនួញធំនេះគីម ហួរ អះអាង​ថា​នាង​មិនបោះបង់អាជីព​សម្ដែងចោលនោះទេគឺនៅតែបន្ដ​ទៅទៀតឲ្យតែ​មានពេលអាចឆ្លៀតបាន។

នាងថាថ្មីៗនេះទើបតែថតភាពយន្ដឲ្យហង្សមាសបាន២រឿងដែលមិនទាន់ដាក់បញ្ចាំង ខណៈ​ដែល​ផលិតកម្ម​មួយ​ចំនួនទៀតបានហៅថតកុនដែរ តែនាងមិនសូវមាន​ពេលវេលាគ្រប់គ្រាន់ទើបកន្លងមក​ច្រើន​តែលេចមុខថតMVច្រើនជាងភាពយន្ដ៕

152 Shares
Copy link
Powered by Social Snap