• Mon. Mar 14th, 2022

ឧកញ៉ាភិរម្យវិចិត្រដារ៉ា៖អ្នក​ចូល​ចិត្ត​​ត្អូញត្អែរដាក់facebook​ត្រូវ​​ដឹង​ចំណុច​ទាំង​នេះ

129 Shares

ជា​​ទស្សនៈ​របស់ លោក ឧកញ៉ា បណ្ឌិត ភិរម្យ វិចិត្រដារ៉ា​មនុស្ស​ជា​ច្រើន​នឹង​សម្គាល់​អ្នក​ទៅ​តាម​រយៈ​ការ​ផុស នៅ​លើ facebook របស់​អ្នកថា អ្នកជាមនុស្សខ្សោយ ឬ​មនុស្ស​ខ្លាំង​​មនុស្ស​​ទន់​ជ្រាយ​ឬ​ជា​មនុស្សរឹងមាំ មនុស្សចិត្តចង្អៀតចង្អល់ ឬ មនុស្សមានចិត្តទូលំទូលាយ មនុស្ស​អាត្មានិយម​​ឬ​មនុស្ស​ដែល​ចេះ ចែករំលែក​ដល់អ្នកដទៃ​មនុស្ស​មាន​ផ្នត់គំនិតអវិជ្ជមាន​ ឬមនុស្ស​មានការ​គិត​វិជ្ជមាន​ទៅ​លើ​មនុស្សជុំវិញខ្លួន។

លោក ឧកញ៉ា យល់​ថា បើគ្រាន់តែការផុសសេតខូចចិត្ត ដើម្បី​គ្រាន់​តែចង់បានការឡាយ​ឬការ​ខំ​មិន​ឱ្យច្រើននោះវាមិនមែនជាផលប្រយោជន៍ជាវិជ្ជមានដល់អ្នកឡើយ ! ផ្ទុយ​ទៅវិញ​វាអាច​មាន​ការ​ប៉ះពាល់យ៉ាងខ្លាំងសម្រាប់កិច្ចការដែលអ្នកត្រូវធ្វើដែលអ្នកនឹងមានដៃគូត្រូវសហការធ្វើអាជីវកម្មផ្សេងៗ​ឬអ្នកត្រូវ apply ដើម្បីចូលធ្វើការនៅក្នុងស្ថាប័នណាមួយគេ នឹងធ្វើការស្រាវជ្រាវ នឹងធ្វើការ​វាយ​តម្លៃ​តាម​រយៈ facebook ដែល​អ្នកបានផុសពេលកន្លងមកគេ នឹងមើលឃើញថា​តើអ្នកគួរជាដៃគូ​ល្អ​ក្នុង​ការធ្វើអាជីវកម្មដែរឬទេ?។

ប្រិយមិត្ត​អ្នក​អាន​នៅ​ពេល​ដែល​បាន​បាន​ដឹង​ពី​ចំណុច​អវិជ្ជមាន​​ស្ដី​ពី​ការ​ត្រាម៉ា ​​ត្អូញត្អែរ ដាក់ facebook តើ​អ្នក​គូរ​បន្ត​ទៀត​ឬ​យ៉ាងណា?

129 Shares
Copy link
Powered by Social Snap