• Tue. Mar 29th, 2022

ឧកញ៉ា ហ៊ុន​ ជា ចោទ​សួរ​ទៅ ពែក មី រឿង​ថត​លុយ​ផុស ជាប់ប៉ូលិស​​ផាក

73 Shares

មុន​នេះ​តារា​កំប្លែង​ល្បី​ឈ្មោះ​នាយ ពែកមី ត្រូវ​បាន ប៉ូលិស​ផាក ​អស់​រហូត​ដល់​ទៅ​៤០​ម៉ឺន​រៀល ពី​បទ​បក​លើស​ល្បឿន​កំណត់ នឹង ប័ណ្ណ​បើកបរ។ ទទឹម​នឹង​ការ​ផាក​នោះ តារា​​កំប្លែង​​​​រូប​នេះ​បាន​ផុស លើ​ផេក​ផ្លូវ​ការ​របស់​លោកPek Mi CBS សរសេរ​រៀប​រាប់​ពី​ហេតុ​ការ​នោះ ព្រម​ទាំង​ថត​សែលហ្វី ប្រាក់​១០០ ដុល្លារ ជា​មួយ​សមត្ថកិច្ច​ដែល​កំពុង​តែ​បំពេញ​ការ​ថែម​ទៀត។

ផេកPek Mi CBS សរសេរ​រៀប​រាប់​បែប​នេះ​ថា(ប៉ូលិសចរាចរណ៏​ នៅ​បាត់ដំបង​ ចាប់អស់40ម៉ឺន​រៀល​ មើលមុខ​ ប៉ូលិសញញឹម​ សូមបងប្អូនប្រយត៏អស់លុយដូចខ្ញុំ​ (ចាប់ល្បឿន​ នឹងប័ណបើ​កបរ) ភូមិ បញ្ញា ឃុំកំពង់ព្រះ.)។

មិន​បាន​ប៉ុន្មាន​នាទី​ផង លោក ឧកញ៉ា ហ៊ុន​ ជា ដែល​បាន​ឃើញ​ការ​ផុស​នេះ ក៏​បាន​​ស៊ែរ​បន្ត ហើយ​បាន​ដាក់​ជា​ចម្ងល់​បែប​នេះ​ថា ( ថតផុសធ្វើបែបណឹងបានន័យថាមុិចវិញ ? ខុស គឺ ខុស កុំចង់ល្បីខុសរឿង ១ គាត់មានលុយ ២ គាត់ជាតារាល្បី?)

ជុំ​​វិញ​ការ​ផុស បណ្ដាល​ឲ្យ​មាន​ការ​ចោទ​សួរ ពី​លោក ឧកញ៉ា មាន​ឥទ្ធិពល ខាង​លើ នៅ​មិន​ទាន់​ស្នើ​សុំ​ការ​បក​ស្រាយ​បន្ថែម ពី​តារា​កំប្លែង​នាយ ពែក​មី​បាន​ឡើយ ដោយ​ទូរសព្ទ័​ខល​ចូល​មិន​មាន​អ្នក​លើក៕

73 Shares
Copy link
Powered by Social Snap