• Tue. Mar 15th, 2022

ឧកញ៉ា ច្រើន​រូប បើក​កិច្ចប្រជុំ ផ្នែកឯកជន លើ​វិស័យ“កសិកម្ម និងកសិឧស្សាហកម្ម”

306 Shares

ថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ០២:៣ ០ នាទី រសៀល នៅសាលប្រជុំនៃសភាពាណិជ្ជកម្មកម្ពុជា មាន រៀបចំកិច្ចប្រជុំក្រុមការងារ ទី១ “កសិកម្ម និងកសិឧស្សាហកម្ម ” ផ្នែកឯកជន នៃវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោម​អធិបតីភាព​ អ្នក​ឧកញ៉ា ឧកញ៉ា ឯកឧត្ដម និង មន្ត្រី​​ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន​ជា​ច្រើន​រូប​ទៀត។

អ្នក​ឧកញ៉ា ឧកញ៉ា ឯកឧត្ដម និង មន្ត្រី​​ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន បាន​បាន​​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះ​មាន​ដូច​ជា ឯកឧត្ដម ឧកញ៉ា បណ្ឌិត ម៉ុង ឬទ្ធី សហប្រធានក្រុមការងារ ទី១ “កសិកម្ម និង​កសិឧស្សាហកម្ម ” ផ្នែកឯកជន និងមានវត្ត ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង​ជាអ្នកសម្របសម្រួលក្រុមការងារទាំង ១៣ ផ្នែកឯកជន វត្តមាន បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានក្រុមការងារទី១ ផ្នែកឯកជន វត្តមាន ឧកញ៉ា តែ តាំងប័រ សហប្រធានក្រុមការងារទី៣ ផ្នែកឯកជន វត្តមាន ឧកញ៉ា តាន់ គឺមមេង សហប្រធាន​ក្រុមការងារទី ១២ ផ្នែកឯកជន វត្តមាន ឧកញ៉ា ងួន ម៉េងតិច អគ្គនាយក​សភាពាណិជ្ជកម្មកម្ពុជា និងមានចូលរួមពីសំ ណាក់សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា សមាគមអ្នកអភិវឌ្ឍន៍កៅស៊ូនៅកម្ពុជា តំណាង​សភាពាណិជ្ជកម្មអឺរ៉ុប ក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធនឹងក្រុមការងារផ្នែកកសិកម្ម និងកសិឧស្សាហកម្មជាច្រើនរូបទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិគ្រោះពិភាក្សា និងប្រមូលយកនូវបញ្ហាប្រឈម និងកង្វល់នានារបស់ផ្នែកឯកជន ទាក់ទងទៅនឹងវិស័យកសិកម្ម និងកសិឧស្សាហកម្មនៅកម្ពុជា ដើម្បីដាក់ចូលទៅក្នុងកិច្ចប្រជុំ ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូរដ្ឋាភិបាលនាពេលខាងមុខ។

ជាលទ្ធផលកិច្ចប្រជុំបានពិគ្រោះពិភាក្សា និងប្រមូលយកនូវបញ្ហាប្រឈម និងកង្វល់នានារបស់ផ្នែកឯកជនយ៉ាងផុសផុល។

កិច្ចប្រជុំនេះ បានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:៣០ នាទីរសៀល ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាទីមោទនៈ។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកក្រុមការងារសភាពាណិជ្ជកម្មកម្ពុជា 099 984 989 / [email protected]

ប្រភព៖ សភាពាណិជ្ជកម្មកម្ពុជា Cambodia Chamber of Commerce

306 Shares
Copy link
Powered by Social Snap