• Thu. Mar 17th, 2022

ព្រឹក​​នេះអ្នកស្លាប់កើនដល់៨០នាក់ និងឆ្លងដល់ទៅជិត៣ពាន់នាក់ហើយនៅប្រទេសចិន ដោយសារ​ជំងឺ កូរ៉ូណា

14 Shares

ដោយយោងតាមបណ្តាញផ្សព្វផ្សាយរបស់ប្រទេសចិនបានរាយការណ៍ឱ្យដឹងនៅរសៀលថ្ងៃចន្ទ ទី២៧នេះថា តួលេខអ្នកស្លាប់ដោយសារតែជំងឺសួតបង្កមកពីវីរុសដ៏កាចសាហាវកូរ៉ូណាវីរុសកើនឡើងដល់៨០នាក់ និងឆ្លងដល់មនុស្សប្រមាណជិត៣ពាន់នាក់ផ្សេងទៀតនៅក្នុងប្រទេសចិន។


ការវាយលុកប្រភេទវីរុសថ្មីនេះសោតបានកើតមានឡើងចំពេលនៃឱកាសដែលប្រទេសចិនប្រារព្ធនូវបុណ្យប្រពៃណីជាតិរបស់ខ្លួនដែលមានរយៈពេល៣ថ្ងៃ ខណៈនេះត្រូវបានពន្យាពេលនៃការប្រារព្ធនូវបុណ្យចូលឆ្នំាថ្មីបន្តទៀត ដោយសារតែជំងឺសួតដ៏កាចសាហាវមួយនេះ។


គ្រាន់តែនៅក្នុងខេត្ត ហ៊ួបេ តែមួយប៉ុណ្ណោះ មានតួលេខអ្នកស្លាប់កើនឡើងដល់៥៦នាក់ទៅ៧៦នាក់ ដោយឡែកទីតំាងផ្សេងទៀតមានអ្នកស្លាប់កើនឡើងដល់៤នាក់ប៉ុណ្ណោះ។
តាមសេចក្តីរាយការណ៍បានឱ្យដឹងបន្ថែមទៀតថា មានមនុស្សច្រើនជាងកន្លះលាននាក់បានចូលរួមតាមដាននិងពិនិត្យសុខភាពរបស់ខ្លួននៅក្នុងខេត្តហ៊ួបេតែមួយ ស្របពេលទីតំាងដទៃទៀតត្រូវបានអាជ្ញាធរចិនដាក់ពង្រាយនូវក្រុមចត្តាឡីសរាប់ម៉ឺននាក់ផ្សេងទៀតដើម្បីតាមដាននិងឃ្លំាមើលអំពីដំណើរវិវឌ្ឍនូវវីរុសដ៏កាចសាហាវនេះ។


វីរុសនេះត្រូវគេស្គាល់ថាជាប្រភេទវីរុសថ្មី ឬហៅថា កូរ៉ូណាវីរុស មានរោគសញ្ញាមានលក្ខណៈស្រដៀងគ្នានឹងជំងឺគ្រុនផ្តាសាយទូទៅដែរ ។ ម្យ៉ាងទៀតស្រដៀងគ្នាទៅនឹងជំងឺសារ កាលពីឆ្នំា២០០៣។ រហូតមកទល់នឹងពេលនេះ វីរុសកូរ៉ូណា មិនទាន់មានថ្នំាព្យាបាលឬក៏វ៉ាក់សំាងការពារបាននៅឡើយទេ។

ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស

14 Shares
Copy link
Powered by Social Snap