• Wed. Mar 16th, 2022

ដេញតាមចាប់មុខសញ្ញាឆក់បាន២នាក់ ប៉ូលីសរងរបួសធ្ងន់ធ្ងរម្នាក់

19 Shares

ភ្នំពេញ ៖ មុខសញ្ញាឆក់ កាប់ប្លន់២នាក់ ត្រូវបានកម្លាំងល្បាតរបស់នគរបាលខណ្ឌពោធិសែនជ័យ ក្រោមបញ្ជារបស់លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ កម្លាំងល្បាតជួបជនសង្ស័យជាមុខសញ្ញាចាស់ ឆក់ កាប់ប្លន់ ដេញស្ទាក់ ចាប់បាន តែជនសង្ស័យ ជិះម៉ូតូ បំបុកមន្ត្រីនគរបាលម្នាក់ប៉ើង បោកក្បាលរបួសធ្ងន់សន្លប់ឈឹងម្នាក់ កាលពីវេលាម៉ោង១និង២៥នាទីរសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ តាមផ្លូវបេតុង ខាងលិចផ្សារព្រៃទា ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យទាំង២នាក់ សមត្ថកិច្ចដេញស្ទាក់ចាប់ខ្លួនបានម្នាក់ ឈ្មោះ រាជ្យ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ជាមុខសញ្ញាចាស់ កាប់ប្លន់ សម្លាប់ជនជាតិចិនកន្លងមក មានដីកា ចាប់ខ្លួន ហើយជាជនសង្ស័យ សកម្មឆក់ទ្រព្យសម្បត្តិតាមផ្លូវ មានទីលំនៅ ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ចំណែកជនសង្ស័យម្នាក់ទៀត មិនទាន់ស្គាល់ឈ្មោះ ខណៈដែលសមត្ថកិច្ចកំពុងសាកសួរ។

តាមនគរបាលបានឲ្យដឹងថា មុនឃាត់ខ្លួនក្រុមជនសង្ស័យបាន បន្ទាប់ពីកម្លាំង នគរបាលខណ្ឌពោធិសែនជ័យ កំពុងល្បាត រុករក ក្រុមចោរឆក់ ទ្រព្យសម្បត្តិ ក្រោយធ្វើសកម្មភាព ស្រាប់តែប្រទះឃើញមុខសញ្ញា ឆក់ កាប់ប្លន់២នាក់ខាងលើ ត្រង់ចំណុច ផ្លូវសហព័ន្ធរុស្សី កែងផ្លូវព្រៃទា ហើយកម្លាំងតាមពីក្រោយ គ្រាន់តែក្រឡេកឃើញប៉ូលិស ជនសង្ស័យទាំង២នាក់ ជិះម៉ូតូ ម៉ាកសេ១១០ សេរី២០១២ ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD-8271 បើកព្យាយាមរត់គេច កាត់តាមផ្លូវព្រៃទា ទៅលិច កម្លាំងប្រកាស ស្ទាក់ ត្រៀមចាប់ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍ចោមចៅ២ យកម៉ូតូ ដាក់ឃាំងផ្លូវ ហើយមកឈរនៅចិញ្ចើមផ្លូវ ត្រូវបានជនសង្ស័យ ជិះបោលបំបុក មន្ត្រីនគរបាលម្នាក់ ប៉ើងបោកក្បាលរងរបួសធ្ងន់ ជនសង្ស័យ ដួលម៉ូតូ ស្ទុះងើបរត់ ត្រូវបានកម្លាំងប៉ូលិស ប្រជាពលរដ្ឋ ដេញចាប់ខ្លួនបាន២នាក់ភ្លាមៗ ។ ចំណែក មន្ត្រីនគរបាល ម្នាក់រងរបួសធ្ងន់ ឈ្មោះ ផូ សុភ័ណ្ឌ ភេទប្រុស អាយុ២៨ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅ២ ខណ្ឌពោធិសែនជ័យ រងរបួសរយៈបែកក្បាល ដេរជាច្រើនថ្នេរ ត្រូវបាន រថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកពោធិចិនតុង ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។

ក្រោយពីចាប់ខ្លួនបានជនសង្ស័យ មុខសញ្ញាចាស់ សមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅ ផ្នែកជំនាញ អធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿង តាមនីតិវិធី ៕





ប្រភព៖ NiceTV អត្ថបទៈ​ ទុយ​ ម៉ែន​ និង រូបភាពៈ​ សំរឹទ្ធ​ ទីរ៉ា

19 Shares
Copy link
Powered by Social Snap