• Thu. Mar 31st, 2022

កែវយឹតប្រភេទថ្មីលាតត្រដាងរូបភាពផ្ទៃខាងមុខរបស់ព្រះអាទិត្យបានជិតបំផុត

81 Shares

មានរូបភាពជាច្រើនដែលគេថតបានតាមរយៈកែវយឹតប្រភេទដ៏មានសក្តានុពល ត្រូវបានគេតម្លើងនៅលើកំពូលភ្នំដែលធ្លាប់មានបន្ទុះភ្នំភ្លើងកាលពីអតីតកាលនៅក្នុងរដ្ឋហាវៃ សហរដ្ឋអាមេរិក។

បានបង្ហាញតាមរូបភាពផ្តិតយកបាននៅផ្ទៃខាងមុខរបស់ព្រះអាទិត្យបានយ៉ាងកៀកជិតមែនទែន ដោយបង្ហាញអំពីទម្រង់បែបផែនក្នុងចម្ងាយត្រឹមតែ៣០គីឡូម៉ែត្រប៉ុណ្ណោះ។


រូបភាពទំាងអស់នេះ ត្រូវបានថតដោយកែវយឹត Daniel K. Inouye Solar Telescope របស់ស្ថាប័នមូលនិធិវិទ្យាសាស្រ្តថ្នាក់ជាតិ(NSF)ថតកំពស់ពីលើនីវូទឹកសមុទ្ររហូតដល់ទៅ៣០០០ម៉ែត្រនៅភ្នំហាឡេកាឡា នៅតំបន់ Maui រដ្ឋ Hawaii។

កែវយឹតដែលផ្តិតយករូបភាពបានច្បាស់បែបនេះមានទំហំធំជាងគេបង្អស់របស់ពិភពលោក ព្រោះមានមានទំហំដល់ទៅ៤ម៉ែត្រឯណោះ អាចមើលឃើញដល់ទីជម្រៅរបស់ព្រះទិនករច្បាស់លាស់ល្អ ក្នុងចម្ងាយ៩៣លានម៉ៃល៍ ពីភពផែនដីរបស់យើង៕


ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស


81 Shares
Copy link
Powered by Social Snap