• Thu. Mar 17th, 2022

ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត ឧបត្ថម្ភ២៥០$ និង ២០០$ជារៀងរាល់ខែ រហូត​១ឆ្នាំពេញ ដល់ លោក បេន ក្នុងការជួយអភិរក្សព្រៃឈើនៅកម្ពុជា

242 Shares

កន្លងមកពុកម៉ែបងប្អូនប្រាកដជាបានដឹងច្បាស់ហើយចំពោះបុរសជនជាតិបរទេសម្នាក់សុខចិត្តចាកចេញពីស្រុកកំណើតនាំភរិយា និងកូនៗមករស់នៅក្នុងព្រៃជ្រៅដើម្បីជួយអភិរក្សព្រៃឈើ និង​សត្វព្រៃ​ដែលកំពុងរងនូវការបបាញ់កាប់ផ្លាញនាពេលបច្ចុប្បន្ននេះ។

ការតស៊ូនិងលះបង់របស់លោក បេន បានធ្វើ មហាជន​​គាំទ្រ ជា​ថវិការ​ព្រម​ទាំង មាន​ការ​កោត​សរសើរ​ជា​ខ្លាំង។ ទទឹម​គ្នា​នោះ​ដែរ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត គង់នៅ​កុដិ​លេខ​២៤​ វត្តនាគវ័ន្ត កើតចិត្តអាណិតពន់ពេកភ្លាមៗព្រះតេជគុណក៏បានបង្ហោះសារនៅលើបណ្ដាញទំនាក់ទំនាក់សង្គម​ថា ( ថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ប្អូនប្រុស Tan Kimsour បានមកទទួលអំណោយពីរខ្ញុំព្រះករុណាអាត្មារភាព ដែលបានប្រកាសចង់ចូលរួមជួយឧបត្ថម្ភជាថវិកាចំនួន១,០០០,០០០៛(250$) និង ឧបត្ថម្ភជាថវិកាបន្ថែម ៨០០,០០០៛ (200$) ជារៀងរាល់ខែចំនួន១ឆ្នាំពេញតែម្តង សរុបថវិកាចំនួន ៩,៦០០,០០០៛ (2,400$) ចាប់ពី​ខែ​០៣នេះតទៅ ជូនដល់លោក បេន និង ក្រុមគ្រួសារ ដែរជាអ្នកស្រលាញ់និងថែរក្សារធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាយើង !!!!)។

ចំពោះសកម្មភាពសប្បុរសធម៌នេះដែរ មិនមែនជាលើកទី១ដែលព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត ជួយឧបត្ថម្ភដល់ញាតិញោមពុទ្ធបរិស័ទនោះទេជាក់ស្ដែងថ្មីនេះព្រះតេជគុណបានជួយស្ត្រីមេម៉ាយម្នាក់​តស៊ូចិញ្ចឹមកូន៤នាក់តែម្នាក់ឯង។ជួយដល់មន្ត្រីប៉ូលិសម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍កំពុងតែសម្រាកព្យាបាលនៅមន្ទីពេទ្យលោកសង្ឃ ផងដែរ។

គួរបញ្ជាក់ដែលថាលោក Ben Davis បានមករស់នៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជិត ៣០ឆ្នាំហើយ ហើយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គាត់ជាមួយនិងក្រុមគ្រួសារបាននឹងកំពុងតែរស់នៅក្នុងព្រៃជ្រៅមួយក្នុងខេត្តព្រះវិហារ៕

242 Shares
Copy link
Powered by Social Snap