• Mon. Mar 14th, 2022

ខ្មែរជួយខ្មែរ!​ឧកញ៉ាអ៊ឹង ឃាង ទិញត្រសក់ផ្អែម១៥០០Kgចែក​ freeជូន​ពលរដ្ឋ

13.3K Shares

បន្ទាប់​ពី​មាន​ការ​ត្អូញត្អែរ​លើ​បណ្ដាញ​សង្គម របស់​ប្រជាកសិករ​​​ខ្មែរ​ស្ដី​ពី​ផល​កសិកម្ម​ខ្លួន​មិន​មាន​ទីផ្សារ ដូច​ជា​បន្លែ ផ្លែ​ឈើ​ជា​ដើម ធ្វើ​ឲ្យ​មហាជន​អាណិត​ជា​ខ្លាំង ។ ទទឹម​គ្នា​នោះ​ដែរ មាន​អ្នក​ខ្លះ​បាន​ជួយ​ទិញ ដើម្បី​យក​ទៅ​លក់​បន្ត ហើយ​អ្នក​ខ្លះ​បាន​ទិញ​ចែក​បង​ប្អូន​មិត្តភ័ក្ដិ ដើម្បី​ជា​ការ​រួម​ចំណែក​លើក​ទឹក​ចិត្ត​ដល់ ពួក​គាត់។ ថ្មីៗ​នេះលោក​ឧកញ៉ា​បណ្ឌិត អ៊ឹង ឃាង ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ឧកញ៉ា​វ័យ​ក្មេង មាន​ចិត្ត​សប្បុរសធម៌​ម្នាក់ បាន​ជួយ​ទិញ​ត្រសក់​ផ្អែម​ ចំនួន​១៥០០​គីឡូក្រាម ពី​​បង​ប្អូន​កសិករ​ខ្មែរ ​ក្នុង​ស្រុក​បន្ទាយ​ស្រី​ យក​មក​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ free នៅ​ខេត្ត​សៀមរាប។

ផ្អែក​តាម​លោក​ឧកញ៉ា​បណ្ឌិត ​”Ung Kheang អ៊ឹង ឃាង” បាន​សរសេរ​អម​​វីដេអូឡាយ​បែប​នេះ​ថា”
(យើង​ខ្មែរ​តែ​មួយ​ ត្រូវ​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​ថ្ងៃ​នេះ​ខ្ញុំ​បាទ​បាន​ធ្វើ​ការ​ចែក​ត្រសក់​ផ្អែម​ ចំនួន​១៥០០គីឡូក្រាម​ ដែល​បាន​ជួយ​ទិញ​បង​ប្អូន​កសិករ​ក្នុង​ស្រុក​បន្ទាយ​ស្រី​ យក​មក​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ free នៅ​ខេត្ត​សៀមរាប)

ឧកញ៉ា​បណ្ឌិត អ៊ឹង ឃាង ទិញត្រសក់​ផ្អែម​១៥០០Kgចែក​ free ពលរដ្ឋ ខេត្ត សៀមរាប

ឧកញ៉ា​បណ្ឌិត អ៊ឹង ឃាង ទិញត្រសក់​ផ្អែម​១៥០០Kgចែក​ free ពលរដ្ឋ

Posted by ប្រជុំឧកញ៉ាស្រុកខ្មែរ on Monday, February 17, 2020

13.3K Shares
Copy link
Powered by Social Snap