• Fri. Mar 18th, 2022

សម្តេច ហ៊ុន​ សែន គូស​​បញ្ជាក់ថា បើម៉ា​ឡេស៊ី អាច​ព្យា​​បាល CO​VI​D-19​ ឲ្យជា​​ត្រឹម​​៧២​​ម៉ោង ពិភ​​ព​លោ​ក គួររៀ​ន​ពីម៉ា​ឡេ​ស៊ី តែ​ស​ម្តេច​​មិន​ជឿ

27 Shares

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ហាក់មិនជឿថា ម៉ាឡេស៊ី អាចព្យាបាល​ស្រ្តីជន​ជាតិអាមេរិកវ័យ៨៣ឆ្នាំ ដែលចេញពីកម្ពុជា ឲ្យជាសះស្បើយពីវីរុស COVID-19 ដោយប្រើពេលត្រឹមតែ៧២ម៉ោងនោះទេ។ សម្តេច ដាក់ការសង្ស័យថា ស្រ្តីជនជាតិ​អាមេរិកនោះ ទំនងមិនមានវីរុស COVID-19 ឡើយ។ សម្តេចលើកឡើងបែបនេះ នៅក្នុងពិធីថ្លែងសារពិសេសពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា បើម៉ាឡេស៊ី អាចព្យាបាល វីរុស COVID-19 ឲ្យជាត្រឹមតែ៧២ម៉ោង ពិភពលោក គួរទៅរៀន​ពីប្រទេសម៉ាឡេស៊ី។ ប៉ុន្តែសម្តេចនាយករដ្ឋមន្រ្តី ហាក់មិនជឿឡើយថា ម៉ាឡេស៊ី អាចព្យាបាលស្រ្តីជនជាតិអាមេរិកវ័យ៨៣ឆ្នាំ ដែលធ្វើដំណើរចេញពីកម្ពុជា ឲ្យជាសះស្បើយពីវីរុស COVID-19 ដោយប្រើពេលត្រឹមតែ៧២ម៉ោងនោះ។ សម្តេច ទំនងចង់បញ្ជាក់ថា តាមពិតស្រ្តីអាមេរិកកាំងរូបនោះ មិនមានឆ្លងវីរុស COVID-19 ឡើយ។


ទន្ទឹមនឹងនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា សង្ឃឹមថា ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួងការបរទេសកម្ពុជា នឹងកោះហៅអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា ធ្វើការ​ស្រាយបំភ្លឺជុំវិញបញ្ហានេះ ដើម្បីផ្តល់យុត្តិធម៌ដល់កម្ពុជាឡើងវិញ។

​អាជ្ញាធរសុខាភិបាលចិននៅថ្ងៃចន្ទនេះបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 បានកើនដល់ ២,៥៩២នាក់ និងអ្នកឆ្លងសរុបនៅ ទូទាំងប្រទេសមាន​ចំនួនសរុបជាង ៧ម៉ឺនករណី។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារចិន​ស៊ីនហួរ៕

27 Shares
Copy link
Powered by Social Snap