• Mon. Mar 14th, 2022
36 Shares

បន្ទាប់​ពី ស្ពានចូលផ្ទះ Ben មកពីសៀមរាប និងព្រះវិហារ​ គេដុ​ត អស់ទាំងពីរហើយ បាន​ធ្វើ​ឲ្យ​មហាជន​​ជា​ច្រើន​នាក់​បាន​សម្ដែង​ការ​អាណិតអាសូរ​ជា​ខ្លាំង ក្នុង​នោះ​គេ​ឃើញ​មាន នាយ ពាក់មី, ឯក​ឧត្តម​ឧកញ៉ា ហ៊ុន ជា, ឧកញ៉ា ស្រី ចាន់ថន នឹង លោក ឧកញ៉ា ហ៊ួត ជា លោក តាំង គីមស៊ួ ជាដើម​ បាន​​ធ្វើ​សកម្មភាព ជួយ សល់​សកម្មជន​ព្រៃ​ឈើ​រូប​នេះ ក៏​ដូច​ជា​ទៅសួរសុខទុក្ខ ដើម្បីផ្តល់​កំលាំងចិត្ត ជូន លោក បេន និងក្រុមគ្រួសារ ដោយផ្ទាល់។


ជា​មួយ​នឹង​ការ​ឈឺឆ្អាល ពី​មហាជន​​បែប​នេះ លោក បេន បាន​សម្ដែង​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង ក្នុង​នោះ​ដែរ​លោក​បាន​បញ្ជាក់​ថា អ្វី​ដែល​លោក​ធ្វើ​នេះ​មិន​មែន​ធ្វើ​​ឡើង ក្នុង​គោល​​បំណង​ឲ្យ​ប្រជាជន​អាណិត ទទួល​បាន ប្រយោជន៍​ជា​ប្រាក់​ ដែល​មហាជន​បាន​ជួយ​នោះ​ឡើយ គឺ​ទង្វើ​រាល់​ថ្ងៃ របស់​​ចង់​ឲ្យ​ព្រៃ​ធម្មជាតិ​គងវង់ និង​បង្រៀន​ឲ្យ​មនុស្ស​ទូទៅ​ស្រលាញ់​ព្រៃ​ឈើ​ធម្មជាតិ ជា​ពិសេស​ប្រជាជន​ខ្មែរ​តែ​ម្ដង៕

36 Shares
Copy link
Powered by Social Snap