• Tue. Mar 15th, 2022

សម្តេច ហ៊ុន សែន៖ធ្វើស្ពានរួចតំបន់​អរិយក្សត្រ នឹង​ត្រូវ​កាត់​ចូល ​រាជ​ធានី​​ភ្នំពេញ ហើយ​បង្កើត​​ខណ្ឌថ្មី១ទៀត

2.2K Shares

សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ទម្លាយ​ឱ្យដឹង​ថា តំបន់​អរិយក្សត្រ​ដែល​ស្ថិត​ក្នុង​ខេត្ត​កណ្តាល នឹង​ត្រូវ​កាត់​ចូល​ក្នុង​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ ​ក្រោយ​សាងសង់​ស្ពាន​រួច មិន​ត្រឹម​តែ​ប៉ុណ្ណោះ ទីតាំង​នោះ​អាច​នឹង​បង្កើត​​ខណ្ឌ​ថ្មី​១​ទៀត​ថែម​ទៀត​ផង។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុងពិធី​ស្រោចស្រព​ព្រះសុគន្ធវារី​ប្រគេន​សម្តេច​ព្រះសង្ឃ​នាយករង នៃ​គណៈ​សង្ឃ​នាយក នៅវត្តចំពុះក្អែក នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០២០។

សម្តេច​បាន​​លើកឡើង​យ៉ាងដូច្នេះ​ថា បើ​ធ្វើស្ពានចម្លង​រួចហើយ ​សម្ដេច​គ្រោង កាត់តាំង​ពី​អរិយក្សត្រ ល្វាឯម ដើម្បី​យក​បញ្ចូល​មក​ភ្នំពេញ​ថែមទៀត ហើយ​អាច​ទៅ​ជា​ខណ្ឌមួយ​របស់​ភ្នំពេញ។ តាម​ផែន​ការ​របស់​សម្ដេច គ្រោង​ធ្វើ​ចំនួន ២ថែម​ទៀត ដើម្បី​ឆ្លង​កាត់​ទៅ​តំបន់​អរិយក្សត្រ ស្ពាន​មួយ​បាន​សុំកូរ៉េ ពីជ្រោយ​ចង្វារ ទៅ​អរិយក្សត្រ ហើយ​មួយទៀត​ពី​ផ្លូវជាតិ​លេខ១ ឆ្លងកាត់​ត្រឹម​ក្តីតាកុយ ទៅខាង​ល្វាឯម។ បន្ទាប់​ពី​មាន​ការ​ប្រកាស​ដោយ​សម្ដេច​​​ច្បាស់ៗ​បែប​នេះ សម្ដេច​ថា ទីតាំង​​​​ដី​នៅ​ទី​នោះ​ គឺ​ច្បាស់​នឹង​ឡើង​ថ្លៃ ជាក់​ជា​មិន​ខាន។

សូម​បញ្ជាក់​ផង​ដែរ​ថា តាម​តាម​ប្រសាសន៍ កាល​ពី​ពេល​កន្លង​ទៅ គំរោង​ស្ពាន ឆ្លង​ពី តំបន់​ជ្រោយចង្វា ទៅ ស្វាយជ្រំ គ្រោង​ដែល​ជា​ជំនួញ​របស់​ប្រទេស​កូរ៉េ អាច​នឹង​​ចាប់​ផ្ដើម ក្នុង​ពេល​ឆាប់ៗ​នេះ ដោយ​ស្ពាន​១នេះ អាច​​គ្រោង​ចំណាយ ចន្លោះ​ ៤០ទៅ ៥០ លាន​ដុល្លារ ។

2.2K Shares
Copy link
Powered by Social Snap