• Tue. Mar 22nd, 2022

សត្វភេនៅ​តំបន់​អង្គរ ​បាន​បង្កើត​កូន២​ក្បាល​បន្ថែម សរុបមាន ៧​​ក្បាល

29 Shares

សៀមរាប៖ ឥឡូវនេះសត្វភេចំនួន៥ក្បាល ដែលអាជ្ញាធរជាតិអប្សរាយកមក ព្រលែងឱ្យរស់នៅក្នុងតំបន់អង្គរធំ ​បង្កើតកូនបានចំនួន២ក្បាលហើយ សរុបទាំងអស់មាន ៧ក្បាល។ នេះបើតាមការឲ្យដឹងពីលោក  យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា។

លោក យិត ចាន់ដារដ្ឋ បន្តថា រមណីយដ្ឋានអង្គរក្រៅពីមានប្រាង្គប្រាសាទដ៏មហស្ចារ្យ ក៏មានព្រៃ ជាដែនជម្រកសត្វព្រៃដ៏មានសុវត្ថិភាព ដែលត្រូវបានអង្គការ​សម្ព័ន្ធមិត្តស​ត្វព្រៃ (WILDLIFEALLI ANCE)សហការជាមួយអាជ្ញាធរជាតិអប្សរា និងរដ្ឋបាល​ព្រៃឈើ សម្រេចជ្រើស ជាទីតាំងសម្រាប់ព្រលែងសត្វព្រៃកម្រ និងជិតផុតពូជផងដែរ។ 

 នៅរយៈពេល៦ឆ្នាំកន្លងមកនេះ សត្វព្រៃកម្រ និងជិតផុតពូជចំនួន៥ប្រភេទរួមមាន សត្វទោចម្កុដចំនួន៨ក្បាល ឈ្លូស៤ក្បាល សំពោចក្រអូប៥ក្បាល សត្វភេ៥ក្បាល និងស្វាព្រាហ្មណ៍១២ក្បាល ត្រូវបានយកមកផ្សាំ និងព្រលែងឱ្យរស់នៅក្នុង​ព្រៃឧ​ទ្យានអង្គរ ក្រោមការមើលថែយ៉ាងល្អប្រសើរ។ សត្វទាំងនេះបានបង្កើត​កូនជា​បន្តបន្ទាប់ ដូច្នេះនៅ ក្នុងតំបន់អង្គរនិងមានវត្តមានប្រភេទសត្វប្រឈម​ពូជជា​ច្រើនរស់នៅ និងបានរួមចំណែក អភិរក្សសត្វព្រៃដែល​បច្ចុប្បន្នកំពុង​ប្រឈមនឹង​គ្រោះថ្នាក់និងការផុតពូជ៕

29 Shares
Copy link
Powered by Social Snap