• Mon. Mar 14th, 2022

រសជាតិថ្មី “«បទផ្ទុះ» សួន ពិសិដ្ឋ ច្រៀង​​ជាមួយ ខាន់ ជេមស៍ ត្រៀមរាំចូលឆ្នាំខ្មែរ

111 Shares

លោក សួន ពិសិដ្ឋ ដែលទស្សនិកជនបានស្គាល់ថា ជាអ្នកនិពន្ធបទភ្លេង ទំនុកច្រៀង ដ៏មានប្រជាប្រិយភាពមួយរូប ពេលនេះលោកបានងាកមកចាប់ដៃគូ បកស្រាយនូវបទចម្រៀងរួមគ្នាជាមួយនឹងតារាចម្រៀងក្នុងផលិតកម្មសាន់ដេ គឺលោក ខាន់ ជេមស៍ ​​បទ​ថ្មី​មួយ​បទ​ថែម​ទៀត​ហើយ ដែល​បទ​ចម្រៀង​នោះ មានចំណងជើងថា «បទផ្ទុះ»។

ជាការពិតណាស់ មុននេះបន្តិចផលិតកម្មសាន់ដេ បានបញ្ចេញនូវបទចម្រៀង​ដែល​ជា​ចង្វាក់​កន្រ្តឹម​មួយ​បទ ដែលមានចំណងជើងថា «បទផ្ទុះ» ខណៈទចម្រៀងមួយបទនេះ គឺជាការបកស្រាយរួមគ្នា​​ជា​មួយ កំពូលតារាចម្រៀងលោក ខាន់ ជេមស៍ និងកវីនិពន្ធល្បីឈ្មោះ គឺលោក សួន ពិសិដ្ឋ។

អ្វីដែលធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍ខ្លាំងនោះ គឺលោក សួន ពិសិដ្ឋ ដែល​ធ្លាប់​តែនិពន្ធ​បទ​ភ្លេង ក៏ដូចជាទំនុកច្រៀង បែរជាងាកមក បកស្រាយនូវបទចម្រៀង បានយ៉ាងពីរោះ ជាមួយ​នឹង​ដៃគូ​ដ៏​សាកសមគឺលោក ខាន់ ជេមស៍។

ដោយឡែក «បទផ្ទុះ» ដែលជាបទចម្រៀងដំបូងរវាងតារាចម្រៀងលោក ខាន់ ជេមស៍ ជាមួយ​នឹង​លោក​ សួន ពិសិដ្ឋ មួយនេះ កំពុងទទួលបានការចាប់អារម្មណ៍ និងផ្ទុះការគាំទ្រច្រើនពីទស្សនិកជន ព្រោះបទនេះមិនត្រឹមតែមានចំណងជើងប្លែកគួរឲ្យចាប់អារម្មណ៍នោះទេ បើនិយាយពីចង្វាក់ភ្លេង អត្ថន័យរួមទាំងការបកស្រាយទៀតសោត គឺពីរោះគួរឲ្យទាក់ទាញ ហើយអ្វីដែលកាន់តែពិសេស​នោះ​ គឺជាការចាប់ដៃគូច្រៀងរួមគ្នាជាលើកទីមួយ ពីតារាចម្រៀង និងអ្នកនិពន្ធ។

ចង់ដឹងថា «បទផ្ទុះ» របស់លោក ខាន់ ជេមស៍ និងលោក សួន ពិសិដ្ឋ មានអត្ថន័យ និងការបកស្រាយបានពីរោះយ៉ាងណា សូមប្រិយមិត្តទស្សនិកជនរីករាយសណ្ដាប់ និងទស្សនាទាំងអស់គ្នា៖

បទ : បទផ្ទុះ

ចេញហើយៗ ពីលោក ខាត់ ជែមស៍ និងលោក សួន ពិសិដ្ឋ គឺបទ ( បទផ្ទុះ )។ ថាតើពិរោះនិងប្លែកយ៉ាងណា? សូមទស្សនាទាំងអស់គ្នា សូមអរគុណ!សូមសទស្សនាលេី https://www.youtube.com/watch?v=j9d_VVKqSAgបទ : បទផ្ទុះ ដឹកនាំសម្តែង: អ៊ឹង គីមឌីនិពន្ធទំនុកច្រៀង និង Melody : សួន ពិសិដ្ឋនិពន្ធបទភ្លេង: សួន ពិសិដ្ឋថតដោយ: អ៊ឹង គីមឌីកាត់តរូបភាព: អ៊ឹង គីមឌីច្រៀងដោយ : ខាត់ជែមស៏ និង សួន ពិសិដ្ឋ (Full MV) នឹងចេញឆាប់ៗនេះហើយ

Posted by Sunday Production on Tuesday, March 3, 2020
111 Shares
Copy link
Powered by Social Snap