• Sat. Mar 19th, 2022

ចង់​អភិវឌ្ឍ​ខ្លួន​​បាន​ល្អ អាច​អនុវត្ត​ចំណុច​ទាំង​នេះ ពី​ឧកញ៉ា វេជ្ជបណ្ឌិត​ គួច ម៉េងលី

2K Shares


ហេតុអ្វីត្រូវក្លាហានជាងមុន ព្យាយាមជាងមុន ហើយតើការក្លាហានទៅលើអ្វី និង ព្យាយាម ទៅ លើ អ្វី? ក្លាហាន​ជាង​មុននៅទីនេះ គឺសំដៅលើភាពក្លាហាន ហ៊ាននិយាយ ហ៊ានសម្រេចចិត្ត ហ៊ានធ្វើ ព្រម​ទាំងព្យាយាមនិយាយ​ព្យាយាម​សម្រេចចិត្ត និងព្យាយាមធ្វើ ដោយភាពហ្មត់ចត់ ផ្ចិតផ្ចង់ លម្អិត ក្នុងបំណងល្អ ព្រោះសេចក្តីក្លាហាន និងសេចក្ដីព្យាយាមប្រកបដោយទំនុកចិត្ត គឺជាអាវុធ ដ៏​មាន​ប្រសិទ្ធភាព ជួយឱ្យយើងយកឈ្នះលើក្ដីសុបិន ដែលយើងប៉ងប្រាថ្នា បានយ៉ាងមានប្រសិទ្ធភាព។ដូច្នេះ ដើម្បីអភិវឌ្ឍខ្លួនឯងបានល្អ អ្នកត្រូវហ៊ានជាង​មុន និង​ព្យាយាមជាងមុន។

បើចង់ក្លាយជាអ្នកដឹកនាំល្អ ត្រូវហ៊ានធ្វើ ហ៊ានសួរ ហ៊ានឆ្លើយ ហ៊ានបដិសេធ ហ៊ានគិត ហ៊ាន សម្រេច​ចិត្ត និងហ៊ានទទួលខុសត្រូវ។ ជាពិសេស ដើម្បីឱ្យជីវិតយើងកាន់តែមានឱកាសជោគ​ជ័យទ្វេដង និង​មាន​ន័យពេញ​លេញទៀតនោះ យើងគួរតែធ្វើអ្វីមួយដោយយុត្តិធម៌ មិនលម្អៀង សុចរិត អត់ធ្មត់ តម្លាភាព ឯករាជ្យភាព ឧត្ដមគតិ និងមានមនសិការខ្ពស់ក្នុងការងារ។


សេចក្តីក្លាហាន កើតចេញពីប្រភពបីយ៉ាង គឺចរិតពីកំណើត ភាពទ័លច្រក និងចំណេះដឹង ទូលំ ទូលាយ។ ជាការពិត បុគ្គល ដែលមានទំនុកចិត្ដចំពោះអ្វីដែលខ្លួនកំពុងធ្វើ ក្លាហាន ព្យាយាម តស៊ូ និង​ទទួលខុសត្រូវខ្ពស់ រមែងទទួលបានជោគជ័យក្នុងជីវិត។

សេចក្ដីក្លាហានទាំងបីប្រភពនេះ គឺមានតែការកើតចេញពីចំណេះដឹងទូលំទូលាយប៉ុណ្ណោះ ដែលគេគប្បីយកមកប្រើប្រាស់ ព្រោះអាចពត់តម្រង់ឱ្យមនុស្សចេះវិនិច្ឆយ ទង្វើខុស ត្រូវ ខ្មៅស អាក្រក់ ល្អ របស់មនុស្សបានយ៉ាងច្បាស់ល្អ និងច្បាស់លាស់៕






ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

2K Shares
Copy link
Powered by Social Snap