• Wed. Mar 16th, 2022

ក្រុមអ្នកជំនួញ​​អច​​ល​ន​​ទ្រព្យ ​ដាក់​ចេញ​វិធាន​​ការ​​៣ចំ​ណុច​សំខា​ន់ៗ ដើ​ម្បីប​ន្ធូរបន្ថយ​ថ្លៃ​លក់ផ្ទះ​ជូន​កម្ម​ករ

38 Shares

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានបង្ហាញជំហរ គាំទ្រនូវ សេ​ច​ក្តី​អំពាវនាវរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនចំ ពោះ​ម្ចាស់​អាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដែលសុំ​បន្ធូរបន្ថយ​ថ្លៃលក់​ផ្ទះជូនកម្មករ ខណៈការរីករាលដាលនៃមេរោគ COVID​-19 មក​លើសង្គម និងសេដ្ឋកិច្ច​កម្ពុជា ជាពិ​សេសបង្កឱ្យកម្មករ និងនិ​យោជិត​មួយ​ចំនួន​បានបាត់បង់ចំណូល ហើយនាំ​ឱ្យមាន​ការ​ប៉ះ​ពាល់ដល់​ការបង់ថ្លៃទិញលំនៅឋាន។

ពាក់ព័ន្ធនឹងករណីនេះ លោក​ឧកញ៉ា លី ហួរ ជា​ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅ​ឋានកម្ពុជា បានចេញ​សារលិខិត​គាំទ្រ​នូវ​សេចក្តីអំពាវនាវ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ដោយ​បានដាក់វិធានការ៣ចំណុចរួមមាន៖

១-​លើកទឹកចិត្ត​អតិថិជន​ទូទៅ​ទាំងអស់ ដោយ​បញ្ចុះតម្លៃ​លំនៅឋាន​ពិសេស​ជូន​រហូតដល់ ៧% ទៅតាម​គម្រោង​នីមួយៗ របស់​ក្រុមហ៊ុន ដែលជា​សមាជិកសមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​។​

២-​លើកទឹកចិត្ត​ដល់​អតិថិជន​ទូទៅ ដែល​ទិញ​ផ្ទះ ចាប់ពី​ខែមីនា ឆ្នាំ​២០២០ នេះ​តទៅ ដោយ​ធ្វើ​ការបង់​ផ្តាច់​ទាំងស្រុង ជាមួយ​ក្រុមហ៊ុន ដែលជា​សមាជិកសមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា យើងខ្ញុំ​អាច​នឹង​បញ្ចុះតម្លៃ​លំនៅឋាន​ពិសេស​ជូន​រហូតដល់ ៧% បន្ថែមទៀតតាម​គម្រោង​នីមួយៗ​។​

ទី៣-​ក្រុមហ៊ុន​ជា​សមាជិកសមាគម​នឹង​ផ្តល់​ភាពទន់ភ្លន់​អំពី​លក្ខខណ្ឌ​នៃ​ការបង់ប្រាក់​ចំពោះ​ការទិញ​លំនៅឋាន​របស់​កម្មករ​-​និយោជិត ដែល​ទទួលរង​ផលប៉ះពាល់​បាត់បង់​ចំណូល​នៅក្នុង​រយៈពេល​នៃ​វិបត្តិ​នេះ​។​

​ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជារូបនេះ ក៏បានបញ្ជាក់ថា ក្នុងករណី​ចាំបាច់ សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​យើងខ្ញុំ នឹងដាក់​ចេញ​នូវ​វិធានការ​បន្ថែមទៀត ស្របទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​​។

គួរបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០កន្លទទៅ បានចេញសេចក្ដីអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យទាំងឡាយ នូវសំណើមួយ​ចំនួនពាក់ព័ន្ធនឹងការបន្ធូរបន្ថយថ្លៃ ឬបញ្ចុះថ្លៃសមស្របណាមួយសម្រាប់ការ​លក់លំ​នៅឋានជូនកម្មករ និយោជិត ដែលរងផលប៉ះពាល់ដោយសារការព្យួរការងារ។

ក្នុងនោះសំណើរបស់ក្រសួងសេដ្ឋកិច្ចចំពោះម្ចាស់ក្រុមហ៊ុនអចលនទ្រព្យទាំងនោះ រួមមាន៖១៖ ផ្ដល់ភាពទន់ភ្លន់អំពីលក្ខខណ្ឌនៃការបង់ប្រាក់ចំពោះការទិញលំនៅឋានរបស់កម្មករ និយោជិតណា ដែលទទួលរងផលប៉ះពាល់ដូចបានគូសបញ្ជាក់ខាងលើ។ ២៖ បញ្ចុះថ្លៃផ្ទះក្នុងកម្រិតសមស្របណាមួយ ខណៈដែលរាជរដ្ឋាភិបាល​លបានសម្រេច​ផ្ដល់​ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅឋានគ្រប់ប្រភេទ) ដែលមានតម្លៃស្មើ ឬទាបជាង ៧០,០០០ដុល្លារ ក្នុងរយៈ​ពេល១ឆ្នាំ។

អំឡុងពេលកម្មករ កម្មការិនី ប្រឈមនឹងការផ្អាកការងារបណ្ដោះអាសន្ននេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បាន ស្ថាប័នមីក្រូហិរញ្ញវត្ថុ គួរលើកលែង​ការប្រាក់​សម្រាប់កម្មករដែលព្យួរការងារ។  បើតាមលោក ហ៊ុន សែន កម្មករមិនដល់២ម៉ឺននាក់ទេ ដែលរងផលប៉ះពាល់ពីកម្ចីហិរញ្ញវត្ថុ។  ក្រៅពីធនាគារម្ចាស់បុរី ដែលកម្មករបង់​រំលោះ​ផ្ទះក៏ត្រូវពន្យាការបង់ការប្រាក់ដែរ៕ អត្ថបទ៖ សិរីការ

38 Shares
Copy link
Powered by Social Snap