• Tue. Mar 15th, 2022

អបអរសាទរ៖ កម្ពុជា អត់មានអ្នក​ឆ្លងកូវីដ១៩ថ្មីទេ មានតែអ្នក​ជាសះ​ស្បើយ២នាក់បន្ថែមទៀត

61 Shares

ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា កម្ពុជា ពុំមានករណីអ្នកឆ្លងកូវីដ១៩ថ្មីទេនៅ​ថ្ងៃ មានតែករណីអ្នកជាសះស្បើយចំនួន២នាក់ ធ្វើឲ្យចំនួនអ្នកជាកើនឡើងចំនួន ២៥នាក់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២០។

ករណីអ្នកជាសះស្បើយ០២នាក់ គឺស្ថិតនៅខេត្តកែប មានបុរសជនជាតិខ្មែរអាយុ៣០ (កាន់សាសនាឥស្លាម និងមានទីលំនៅនៅខេត្តកំពត) ដែលបានវិលត្រឡប់មកពី​ចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី និងបុរសជនជាតិម៉ាឡេស៊ី អាយុ៦១ឆ្នាំ មកពីប្រទេសម៉ាឡេស៊ី បានជាសះស្បើយ ដោយទទួលបានលទ្ធផល​តេស្តអវិជ្ជមាន​កូវីដ១៩ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្តកែប។

គិតចាប់ពីខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ សំណាកដែលត្រូវ​បានយកទៅធ្វើការវិភាគសរុបទូទាំងប្រទេស មានចំនួន ៥.៧៦៨ករណី៕

61 Shares
Copy link
Powered by Social Snap