• Tue. Mar 15th, 2022

លោក Jack Ma ដាក់មួយ​ម៉ាត់​៖ ខ្ញុំ​ស្អប់​ការ​ជួល​មនុស្ស​​​ជំនាញមកធ្វើការ

79 Shares

“ខ្ញុំ​ស្អប់​ការ​ជួល​មនុស្ស ដែល​​ជា​អ្នក​ជំនាញ ព្រោះ​គ្មាន​អ្នក​ជំនាញ​ទេ​ក្នុង​លោក​នេះ”។ ពួកគេ​គ្រាន់​តែ​ជំនាញ​ម្សិលមិញ​ប៉ុណ្ណោះ គ្មាន​មនុស្ស​​ណា​អស្ចារ្យ​ឡើយ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Jack Ma។

Jack Ma photo

ច្បាប់​រើស​បុគ្គលិក​​​របស់​ស្ថាបនិក Alibaba លោក Jack Ma គឺ​មិន​ជួល​មនុស្ស​អស្ចារ្យ និងជា​អ្នក​ជំនាញទេ។ ច្បាប់​នេះ​បាន​កើត​ឡើង​ នៅ​ពេល​លោកចាប់​ផ្ដើម​បើក Alibaba ក្នុង​ទំហំ​ទឹកប្រាក់ ៥ លាន​ដុល្លារ​។ កំហុស​ររបស់​លោក​កាលណោះ គឺបាន​ជួល​អនុប្រធាន​ជាច្រើន មក​ពី​ក្រុមហ៊ុន​ផ្សេង​គ្នា។ ថ្ងៃមួយ​អនុប្រធាន​ទីផ្សារ​ម្នាក់ បាន​មក​ជួប​លោក ហើយ​ឱ្យ “គម្រោង​ស្នើសុំ ឬ Proposal” ហើយ​និយាយ​ថា ​នេះ​ជា​គម្រោង​​ទីផ្សារ​អាជីវកម្ម​របស់​យើង។

លោក Ma ប្រាប់ថា គម្រោង​នោះត្រូវ​ការប្រាក់វិនិយោគ​​ ១២ លាន​ដុល្លារ ​​ជា​ការវិនិយោគ​មួយ​ខ្ពស់ ប៉ុន្តែ​​ក្រុមហ៊ុន​អាច​រ៉ាប់រង​បាន។ បន្ទាប់​មក​បុគ្គលិក​រូប​នោះ បាន​សារភាព​ថា លោក​មិន​ដែល​ធ្វើ​ផែនការ ឬ​គម្រោង​អាជីវកម្ម​ក្រោម ១០​ លាន​ដុល្លារ​ឡើយ។ ​

លោក Ma បាន​តប​ថា៖ “វា​មិន​មែន​ជា​កំហុស​របស់​អ្នកទេ វា​ជា​កំហុស​របស់​ខ្ញុំ”។ ​ការ​សម្រេច​ចិត្ត​ជួល​ពួកគេ របស់​​ប្រធាន​ប្រតិបត្តិ​ Alibaba ដដែល​នេះ ប្រៀប​ដូច​ជា​យក​ម៉ាស៊ីន​យន្ត​ហោះ Boeing 747 បំពាក់​លើរថយន្ត​​ត្រាក់ទ័រ​​អ៊ីចឹង។ បាន​ន័យ​ថា ក្រុមហ៊ុន​​ដែល​ទើប​តែ​ដំណើរ​ការ​សោះ ប៉ុន្តែ​ការ​ចំណាយ​លើ​គម្រោង​ គឺ​កប់​ក្ដោង។

លោក​ថា គ្មាន​មនុស្ស​ណា​អស្ចារ្យ​ទេ នៅ​លើ​លោក​នេះ។ អ្វី​ដែល​លោក​ចង់​បាន គឺ​​ផ្ដើម​រើស​បុគ្គលិក​ដែល​ត្រៀម​ខ្លួន​រួចរាល់ ដើម្បី​រៀននិង​មិន​ខ្លាច​បង្កើត​កំហុស

ប្រភព: សប្បាយ

79 Shares
Copy link
Powered by Social Snap