• Wed. Mar 23rd, 2022

កែវ នីសា បរិច្ចាគ​ថវិកា ​៤ ៤៤៤ ​ដុល្លារ​ រួម​ចំណែក​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

25 Shares

ដើម្បី​ជាការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ទប់ស្កាត់​ និង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ​តារា​ស្រី​រូប​ស្រស់ ​កញ្ញា កែវ នីសា បានសម្រេច​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន ​៤ ៤៤៤ ​ដុល្លារ​ខណៈ​ដែល​សកម្ម​ភាព​នេះ​ ទទួលបាន​ការគាំទ្រ​ពី​មហាជន​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ផង​ដែរ​។​

ទឹក​ប្រាក់ ៤ ៤៤៤ ​ដុល្លារ​ ដែល​ត្រូវ បាន​តារា​ស្រី​សំឡេង​ស្រទន់ ​កញ្ញា កែវ នីសា បាន​បរិច្ចាគ​ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ​នាពេលនេះ បាន​ធ្វើ​ឲ្យ​មហាជន​កោតសរសើរ ដែល​ជា​ទង្វើ​ដ៏​ល្អ​សម្រាប់​សង្គម​ក្នុងនាម​ខ្មែរ​ស្រលាញ់​ខ្មែរ ខ្មែរ​ចេះ​ជួយ​ខ្មែរ​ អំឡុង​ពេលដែល​កំពុង​ជួបប្រទះ​នូវ​បញ្ហាលំបាក ​នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​ដ៏​កាច​សាហាវ​កូ​វីដ​-១៩​។​

​ជាមួយគ្នា​នេះដែរ ​កញ្ញា កែវ នីសា ក៏​ទទួល​បាន​លិខិត​ថ្លែងអំណរគុណ​ពី​សំណាក់​ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ប្រទេស​កម្ពុជា​ បន្ទាប់ពី​នាង​បាន​បរិច្ចាគ​ថវិកា ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាល​ និង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​ នៅ​ប្រទេស​កម្ពុជា​ផងដែរ​។​

​សូមបញ្ជាក់ថា ​បន្ទាប់ពី​មានការ​អំពាវនាវ​រប​ស់ សម្ដេច​តេ​ជោ ហ៊ុន សែន ដើម្បី​ឲ្យ​ចូលរួម​បរិច្ចាគ​ថវិកា​រួមគ្នា​ជួយ​ទប់ទល់​ការ​រីក​រាលដាល​ជំងឺ​Covid-19​ នៅ​ប្រទេស​កម្ពុជា​នោះ ​ភ្លាមៗ​នេះដែរ​ គេ​សង្កេត​ឃើញថា ​មានការ​ចែករំលែក​សកម្មភាព​មនុស្សធម៌​យ៉ាង​ផុសផុល​ពី​សំណាក់​អ្នកជំនួញ ឯកឧត្ដម លោក​ឧកញ៉ា​ល្បីៗ​ និង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​ ខណៈដែល​សិល្បករ​-​សិល្បការិនី​របស់​ខ្មែរ​ជាច្រើន​ ក៏បាន​បង្ហាញ​ឆន្ទៈ​រួប​រួមគ្នា​ចូលរួម​ឧបត្ថម្ភ​ថវិកា​ទប់ស្កាត់ ​និង​ព្យាបាល​ជំងឺ​Covid-19​ផងដែរ។

យោង​តាម សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា បាន​បង្ហោះសារនៅក្នុងហ្វេសប៊ុកផេក ផ្លូវការ បាន​បង្ហាញអំពីថវិកាដែលសប្បុរសជនចូលរូមបរិច្ចាក ដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ ១៩​ «គិតត្រឹមព្រឹកថ្ងៃ១៧ មេសា ២០២០​កន្លង​ទៅ​នេះ សប្បុរសជន​ដែលបានចូលរួម​ជា​ថវិកា​សម្រាប់​ប្រយុទ្ធជាមួយជម្ងឺកូវីត១៩ មានចំនួនទឹកប្រាក់ចំនួន ១៣ ៥៩៧ ២៩៥ដុល្លារ ដោយ​មិន​ទាន់​គិត​ពីជំនួយជាសំភារះបរិក្ខា ដូចជាម៉ាស់ អាកុល សាប៊ូ​សំភារៈ​ពេទ្យជាដើម ដែល​មានតម្លៃ​រាប់លាន​ដុល្លារ​ថែមទៀត។​ដោយឡែកការរួមវិភាគទាន​តាម​រយៈការបរិច្ចាគបៀវត្ស​ទាំង​ស្រុង​ឬមួយផ្នែក នៃ​មន្ត្រីពីគ្រប់ស្ថាបន័ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ​និង​កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគិតត្រឹមព្រឹកថ្ងៃ ១៦ មេសា ២០២០ នេះ មានចំនួន ១៤ ៧៥១នាក់ និងនៅសល់មួយចំនួនទៀត ដែល​កំពុងផ្ទៀងផ្ទាត់ នៅក្រសួងមុខងារសារធារណៈ។

25 Shares
Copy link
Powered by Social Snap