• Sun. Mar 20th, 2022

អ្នកជំនាញវាយ​តម្លៃ​ថា ៣​ខែដើម​ឆ្នាំ​​២០២០ ​ខុន​ដូប្រភេ​ទ​ប្រ​ណីត និង​មធ្យម​កំពុង​មាន​ការ​​ធ្លាក់​ថ្លៃ

19 Shares

តម្លៃអលនទ្រព្យកម្ពុជា កំពុងមានការធ្លាក់ចុះថ្លៃ ដោយសារតែសម្ពាធ និងផល​ប៉ះពាល់នៃការរាតត្បាតនៃវីរុសកូរ៉ូណា​ ។ ការរីករាលដាលនៃវីរុសកូរ៉ូណា បាន​ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់សេដ្ឋកិច្ចសង្គមនៃប្រទេសជាច្រើនបូករួមទាំងកម្ពុជាផងដែរ។ នេះបើយោងតាមរបាយការណ៍ទីផ្សារអចលនទ្រព្យត្រីមាសទី១ ឆ្នាំ២០២០ របស់ក្រុមហ៊ុនភា្នក់ងារអចលនទ្រព្យដ៏ធំ CBRE Cambodia ដែលបានចេញផ្សាយ​កាលពីពេលថ្មីៗនេះ។

ពាក់ព័ន្ធនឹងការលើកឡើងនេះ នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ អ្នកនាង​ អាន​ សុធី​តា​  បានឲ្យដឹងតាមរយៈរបាយការណ៍នោះថា នៅចុងបំ​ណាច់​ត្រីមាស​ទី១នៃឆ្នាំ ២០២០នេះ តម្លៃខុនដូដោយគិតជាម៉ែត្រការ៉េ ជាពិសេសខុន​ដូរប្រ​ភេទប្រណីត និងមធ្យមកំពុងមានការធ្លាក់ថ្លៃ។

អ្នកនាងបន្តថា សម្រាប់ខុនដូកំរិតធម្យមតម្លៃគិតជាម៉ែត្រការ៉េ​ត្រូវបានធ្លាក់ថ្លៃប្រ​ហែល១.៥% ខណៈដែលតម្លៃនៃខុនដូប្រណីតគិតជាម៉ែត្រការ៉េមាន​ការធ្លាក់ថ្លៃប្រ​ហែល ០.៥% ក៉៏ប៉ុន្ដែសម្រាប់ខុនដូដែលមានតម្លៃសមរម្យបែរជាមានការឡើងថ្លៃ ០.៣% ទៅវិញ។

អ្វីដែលគួរឲ្យកត់សម្គាល់ថែមទៀតនោះ អ្នកនាងអះអាងថា មិនមែនត្រឹមតែការលក់​ខុនដូប៉ុណ្ណោះទេដែលរងផលប៉ះពាល់ ចំណែកឯការជួលខុនដូក៏រកផលប៉ះពាល់ ដែរដោយតម្លៃនៃការជួលខុនដូប្រណីតបានធ្លាក់ចុះប្រហែល ០.៤% ខណៈតម្លៃនៃ​ការជួលខុនដូកំរិតមធ្យមបានធ្លាក់ចុះចំនួន ០.៦%។


នៅក្នុង​របាយ​ការណ៍​របស់ CBRE Cambodia បានបញ្ជាក់ថា វីរុសកូរ៉ូណាបាន​ចាប់ផ្ដើមផ្ទុះឡើងខ្លាំងនៅក្នុង ទីក្រុងវ៉ូហាន ប្រទេសចិន កាលពីខែមករា​ដែល​បច្ចុប្បន្ននេះមានអ្នកឆ្លងសរុបចំនួនប្រហែល ១. ២ លាននាក់នៅ​ទូទាំងពិភព​លោកគិតត្រឹមដើមខែមេសាឆ្នាំ ២០២០​នេះ។ ក្រុមហ៊ុននេះ ក៏បានបញ្ជាក់ថា ផលប៉ះពាល់ទាំងនេះគឺស្ថិតនៅដំណាក់កាលដំបូងនៅឡើង។ជាងនេះទៀត  តម្លៃរបស់អចលនទ្រព្យទាំងការលក់ និងជួលអាចនឹងបន្ដធ្លាក់ចុះទៀត ប្រសិន​បើបញ្ហានៃវីរុសកូរ៉ូណាមិនថមថយ៕ អត្ថបទ៖ សិរីការ

19 Shares
Copy link
Powered by Social Snap