• Mon. Mar 14th, 2022

អ្នកឧកញ៉ា សុខ គង់ តែងតាំង ឧកញ៉ា គីម ហ៊ាង ជាទីប្រឹក្សា ផ្ទាល់

246 Shares


លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុម KW Cambodia ត្រូវបានតែងតាំងជាទីប្រឹក្សា ផ្ទាល់ ប្រធាន Sokimex Investment Group របស់អ្នកឧកញ៉ា សុខ គង់ ដែលគេស្គាល់ថា ជាអ្នកជំនួញដ៏ល្បី​ឈ្មោះមួយរូបនៅកម្ពុជា ហើយការតែងតាំងនេះ ដោយមើលឃើញថា ឧកញ៉ាបណ្ឌិត​មានបទពិសោធន៍​គ្រប់គ្រាន់ក្នុងសង្គមជាតិ ជាពិសេសវិស័យអលនទ្រព្យតែម្តង។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍ថា« ខ្ញុំបាទ និងថ្នាក់ដឹកនាំកំពូលៗ របស់ KW Cambodia កំពុងស្វែងរកឱកាសនិងការងារជាច្រើនអោយសមាជិក KW Cambodia នៅ​ទូទាំង​ប្រទេស​បានធ្វើ និងរកលុយអោយបានច្រើន។ ខ្ញុំបានស្នើសុំទៅអ្នកឧកញ៉ា សុខ គង់ ប្រធាន Sokimex Investment Group Co., Ltd ដើម្បីបានធ្វើជាទីប្រឹក្សារបស់គាត់ ដោយមិនទទួលប្រាក់ខែ ដើម្បី​បានឱកាសអោយក្រុមការងារ KW Cambodia ជួយលក់គំរោងឋានសួគារ៌បូកគោ និង​គំរោង​ច្រើន​ទៀត!»។



លើសពីនេះលោកឧកញ៉ាបណ្ឌិតបង្ហើបថា មហាសេដ្ឋីខ្មែរបន្ទាប់ គឺអាចជាអ្នកឧកញ៉ា ពឹង ឃាងសែ ប្រធានធនាគារ កាណាឌីយ៉ា និងអ្នកឧកញ៉ា ហុង ពីវ ម្ចាស់គំរោងអភិវឌ្ឍន៌បុរី ពិភពថ្មី ព្រម​ទាំង​កំពូល​អ្នក​មានប្រចាំប្រទេស ៣ទៅ ៥នាក់ទៀត!។



យ៉ាងណាក៏ដោយលោកឧកញ៉ាថា «ដើម្បីបើក KW Cambodia អោយបាន ១០០ទីតាំង និង​ក្រុម​ការងារ​លើសពី ៧០០០នាក់ ត្រឹមឆ្នាំ ២០៣០ នោះខ្ញុំបាទ មិនថោកអីនឹងដៃ មិនថ្លៃអីនឹងមាត់ ដើម្បី​សុំការងារផ្នែកលក់គំរោងធំៗ ពីមហាសេដ្ឋីធំៗ ក្នុងប្រទេសអោយបងប្អូន KW Cam​bodia លក់​នោះ​ទេ!»​លោកឧកញ៉ាបណ្ឌិតបានអំពាវនាវ សូមបងប្អូន ដែលជាថ្នាក់ដឹកនាំលំដាប់ OP, TL, MCA, ALC & Top Agents អញ្ជើញចូលរួមស្តាប់ និងស្វែងយល់ពីគំរោងឋានសួគារ៌បូកគោ នៅការិយាល័យ KW Khmer Real Estate នៅថ្ងៃព្រហស្បតិ៍ទី ៣០ មេសា ២០២០ ម៉ោង 9:30 ព្រឹក។


KW Cambodia នឹងមានដំណើរទស្សនកិច្ចសិក្សាទៅកាន់ភ្នំបូកគោ នៅថ្ងៃសុក្រ ០១ ឧសភា ២០២០ ដោយលោកបណ្ឌិត ភូ សម្បត្តិ ជាអ្នករៀបចំនិងចាត់ចែង។ជាមួយគ្នា​នោះអ្នកជំនួញ​ខាងលើមើលឃើញថា អ្វីៗដើម្បីឱកាសការងារ វិនិយោគ ប្រាក់ចំណេញ និងការរីកចំរើនរបស់បងប្អូន KW Cambodia នៅទូទាំងប្រទេស។

ប្រភព៖daily-khmer.com

246 Shares
Copy link
Powered by Social Snap