• Sat. Mar 19th, 2022

ជំទាវឧកញ៉ា សៀង ចាន់ហេង កែច្នៃ​ផ្ទៃ​​ដី​​២០០​ហិតា​ អតីតរាជធានីបុរាណ​លង្វែក​ទៅ​​ជា​​តំបន់​​ទេសចរណ៍​វប្បធម៌​​ព្រះពុទ្ធសាសនា

89 Shares

​ផ្ទៃ​ដី​២០០ហិតា ក្នុង​តំបន់​អតីតរាជធានីបុរាណលង្វែកក្នុងព្រំប្រទល់ខេត្តកណ្តាល និង​កំពង់ឆ្នាំង លោក​ជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង បាន​រៀប​ចំ​ពិធី​ក្រុងពាលី​សាង​សង់​​ស្ពាន​បុរាណ​យក​តាម​រចនាបថស្ពាន កំពង់ក្តី និង​ដាំ​ដើម​ឫស្សី និង​ផ្កា​ចម្រុះធម្មជាតិ ក្នុង​នោះ​លោក​ជំទាវ​ឧកញ៉ា​បណ្ឌិត បាន​លើក​ឡើង​ថា នឹង​​អភិវឌ្ឍន៌ប្រែ​ក្លាយជា​តំបន់​ទេសចរណ៍​​វប្បធម៌​ព្រះពុទ្ធសាសនា ដោយមានសាងសង់គម្រោងផ្សេងៗបន្ថែមទៀតដូច​ជា​ព្រះពុទ្ធរូបអង្គធំកម្ពស់៦០ម៉ែត្រសង់ពីថ្មភ្នំ ខេត្តព្រះវិហ៊ារ ប្រាសាទក្រោមដី ជីកទន្លេរ​សម្បនិមិត្តិ គូរទឹក លើកកំពែងពត់ជុំវិញ ព្រម​ជា​មួយ​ព្រៃឫស្សី​យ៉ាងក្រាស់ រួមនឹងផ្កាឈើ ជាដើម​ ហើយប្រសិទ្ធនាមថា «រាជនីលង្វែក»។ នេះ​​បើ​តាម​ការ​​លើក​ឡើង​​​ផេក​ផ្លូវ​ការ របស់​​លោក​ជំទាវ​ឧកញ៉ាបណ្ឌិត សៀង ចាន់ហេង កាល​ពី​ពេល​ថ្មីៗ​នេះ។

ផ្អែក​តាម​ផេក​លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង បាន​សរសេរ​អម​ដោយ​រូប​ភាព​ស្ដី​ពី​សកម្មភាព​ជា​ច្រើន​បែប​នេះ​ថា” ថ្ងៃនេះ​ខ្ញុំ​ព្រះ​ករុណា​នាង​ខ្ញុំ​ បាន​រៀបចំ​ពិធី​ក្រុងពាលី​សាង​សង់​ស្ពាន​បុរាណ​យក​តាម​រចនាបថ​​ស្ពាន កំពង់ក្ដី និង​ដាំ​ដើម ឫស្សី និង​ផ្កាចម្រុះ​ធម្មជាតិ​​លើ​ផ្ទៃ​ដី​ជិត​២០០​ហិកតា ក្នុង​តំបន់អតីត​រាជធានី​បុរាណ​លង្វែក​ក្នុង ព្រំប្រទល់ ខេត្ត កណ្តាល និង កំពង់ឆ្នាំង ហើយ​ផ្ទៃដី​នេះ​នាង​ខ្ញុំ​នឹង​អភិវឌ្ឍន៌​ប្រែក្លាយ​ជាតំបន់​ទេសចរណ៍​​វប្បធម៌​ព្រះពុទ្ធសាសនា ដោយ​មាន​សាងសង់​គម្រោង​ផ្សេងៗបន្ថែមទៀតដូច​ជា​ព្រះពុទ្ធរូបអង្គធំកម្ពស់៦០ម៉ែត្រសង់ពីថ្មភ្នំខេត្តព្រះវិហ៊ារ ប្រាសាទ​ក្រោម​ដី ជីក​ទន្លេរ​សម្បនិមិត្តិ គូរទឹក លើក​កំពែង​ពត់​ជុំវិញ​ ព្រម​ជា​មួយ​ព្រៃឫស្សី​យ៉ាង​ក្រាស់​ រួម​នឹង​ផ្កាឈើ​ ជា​ដើម ហើយ​ប្រសិទ្ធនាមថា «រាជនីលង្វែក» ៕

89 Shares
Copy link
Powered by Social Snap