• Wed. Mar 23rd, 2022

Month: November 2020

  • Home
  • ៦០ ប្រទេស បានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ១១ខែកន្លងទៅនេះ

៦០ ប្រទេស បានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ១១ខែកន្លងទៅនេះ

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុគ្ខាប្រមាញ់ និងនេសាទ វ៉េង សាខុន បានបង្ហាញលទ្ធផលនៃការនាំចេញអង្ករ និងស្រូវពីកម្ពុជាទៅកាន់ទីផ្សារពិភពលោក ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២០ ដូចខាងក្រោម៖

ឧកញ៉ា ម៉ុង ឫទ្ធី រំលឹកអនុស្សាវរីយ៍កាលពីជិតដប់ឆ្នាំមុន

ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឧកញ៉ា ម៉ុង ឫទ្ធី បានចែករំលែកលើបណ្តាញសង្គម រំលឹកអនុស្សាវរីយ៍កាលពីជិតដប់ឆ្នាំមុន អមជាមួយរូបអង្គុយឲ្យក្មេងៗបង្រៀន ការចេះរកលុយជាដើម។ លោកឧកញ៉ា ជាអ្នកជំនួញជោគជ័យលើវិស័យកសិកម្មរូបនេះ បានបញ្ជាក់ថា រំលឹកអនុស្សាវរីយ៍កាលពីជិតដប់ឆ្នាំមុន នាំគ្នាអង្គុយអោយក្មេងៗវាបង្រៀន ពីរបៀបចេះរកលុយ ចេះចាយលុយ និងចេះទុកដាក់លុយ នៅសាលាបឋមសិក្សាចំការខ្ញី ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សារពិសេសបន្ទាន់៖ សម្តេចតេជោ ហ៊ុន សែន សម្រេចផ្អាកការជួបជុំលើសពី២០នាក់ ឡើងទៅ

សារថ្មីបន្ទាន់មួយ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសម្រេច ផ្អាកការជួបជុំលើសពី ២០នាក់ មិនថា អាពាហ៍ពិពាហ៍ ការជួបបុណ្យទាន ការប្រជុំ ឬ កម្មវិធីអ្វីក៏ដោយរយៈពេល១៥ថ្ងៃ៕

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចេញប្រាក់ ១០០០ លានរៀល ជូនដល់គ្រួសារក្រីក្រដែលត្រូវធ្វើចត្តាឡីស័ក

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសលើទំព័រហ្វេសបុកថា បងប្អូនជនរួមជាតិ! ព្រឹកមុិញនេះខ្ញុំសំរេចឱ្យបញ្ចេញសាច់ ប្រាក់ជាង១០០០លានរៀលជូនទៅរាជធានីខេត្តនៅទូទាំងប្រទេសសម្រាប់ ជួយដល់គ្រួសារក្រីក្រដែលត្រូវធ្វើ ចត្តាឡីស័ក ដែលគ្រួសារនីមួយៗនឹងទទួលបាន២មុឺនរៀលក្នុងមួយថ្ងៃដែល មារយៈពេល១៥ថ្ងៃដែលថវិកាសរុប ទទួលបាន៣០មុឺនរៀលក្នុងមួយគ្រួសារ។

អ្នកឧកញ៉ា គិត ម៉េង ដាក់ជាសំនួរទៀតហើយ ពីប្រព័ន្ធទូរសព្ទចល័ត កាលជំនាន់ទសវត្សរ៍ ៩០

ទំព័រហ្វេសបុករបស់អ្នកឧកញ៉ាមហាសេដ្ឋី គិត ម៉េង បានចែករំលែកជាសំនួរ និងរូបភាព ដល់បងប្អូនអ្នកលេងបណ្តាញសង្គម អ្នកឧកញ៉ាបានចោទជាសំនួរ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា តើអ្នកដឹងទេថាប្រព័ន្ធទូរស័ព្ទចល័តសកលសម្រាប់ការទំនាក់ទំនង (GSM) ត្រូវបានដាក់ឲ្យដំណេីរការលើកដំបូងនៅប្រទេសហូឡង់ កាលពីដើមទសវត្សរ៍ទី ៩០?

ឧកញ៉ា ហ៊ួត ជា ប្រកាសទទួលម៉ៅការ និងសាងសង់សំណង់ក្នុងតំលៃពិសេស ទាំងមានការធានាទៀតផង

ក្រុមហ៊ុន ហ៊ួត ជា ខូអិលធីឌី ជាក្រុមហ៊ុន លក់ និងចែកចាយសម្ភារៈសំណងឈានមុខគេដ៏ល្បី និងប្រកបដោយគុណភាពខ្ពស់មួយនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប

ថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប

ដែនដីអតីតរាជធានីដ៏ល្បាញល្បីនៃអាណាចក្រអង្គរ ទទួលបានសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រក្នុងយុគសម័យ នៃការដឹកនាំរបស់តេជោ សែន បន្ទាប់ពីដែនដីអតីតរាជធានី ល្បាញល្បីមួយនេះ ត្រូវបានចុះអន់ថយ និងដួលរលំទៅក្រោយព្រះបាទជ័យវរ្ម័នទី៧ យាងសោយទិវង្គត់ក្នុងឆ្នាំ១២១៩។

មកដឹងដំណើររបស់ក្រុមគ្រួសារ លោក ឆែម សាវុធ បានទៅដល់ក្រោយរកឃើញមានវិជ្ជមានកូវីដ១៩

ទំព័រហ្វេសបុកផេករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា ស្ដីពី៖ លទ្ធផលស្រាវជ្រាវ ពាក់ព័ន្ធករណី ភរិយា ឯ.ឧ ឆែម សាវុធ ថ្ងៃទី២៩/១១/២០២០ គិតត្រឹមម៉ោង ១៩:០០នាទី។

ករណីសង្ស័យពុលស្រា​ស​នៅខេត្តកំពង់ឆ្នាំងអ្នករងគ្រោះ​ចំនួន​ ១១៥​នាក់​ ក្នុងនោះស្លាប់​ ៥នាក់

គិតត្រឹមម៉ោង១៨:០០នាទីនៃថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ ខ្ញុំសូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា៖​ យោងតាមរបាយការណ៍​របស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង​ ករណីសង្ស័យពុលស្រាសនៅខេត្តកំពង់ឆ្នាំង​ នាថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ បានកេីតឡេីងនៅឃុំខ្លុងពពក​ ស្រុកទឹកផុស​ ខេត្តកំពង់ឆ្នាំង​ ដែលមានដូចតទៅ៖